photo of PTT
ចាក់សាំងនៅ PTT នឹងទទួលបានកាលវិភាគប្រកួត World Cup 2018 ដោយឥតគិតថ្លៃ

នាយកប្រតិបត្តិផ្នែកទីផ្សាររបស់ក្រុមហ៊ុនប្រេងឥន្ធនៈ PTT ប្រចាំប្រទេសថៃ បានប្រកាសកាលពីថ្ងៃទី ៩ ខែ មិថុនា ឆ្នាំ ២០១៨នេះថា រាល់ការចាក់សាំងរបស់អតិថិជននៅតាមដេប៉ូប្រេងឥន្ធនៈរបស់ក្រុមហ៊ុន PTT ក្នុងទីក្រុងបាងកក ប្រទេសថៃ នឹងទទួលបាននូវកាលវិភាគប្រកួត World Cup ដោយឥតគិតថ្លៃ ។

លោកបានលើកឡើងថា ការចែកជូននេះគឺជាការចូលរួមអបអរព្រឹត្តិការណ៍បាល់ទាត់ពិភពលោកដែលកើតឡើងរាល់ ៤ឆ្នាំម្តង និងដើម្បីផ្តល់ភាពងាយស្រួល់អ្នកគាំទ្រដឹងអំពីកាលបរិច្ឆេទប្រកួតរបស់ក្រុមទាំង ៣២ ដែលបានឈានចូលមកដល់វគ្គនេះ ។

គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់ FIFA World Cup 2018 នឹងចាប់ផ្តើមឡើងនៅប្រទេសរុស្ស៊ី ថ្ងៃទី ១៤ ខែ មិថុនា តទៅ ហើយនឹងបញ្ចប់នៅថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០១៨ ៕

photo of World Cup 2018
កាលវិភាគប្រកួត World Cup 2018

ប្រភព៖ bongpress