ខ្សែបម្រើរបស់ក្រុម Manchester City កីឡាករ Bernardo Silva ថាក្រុមរបស់ខ្លួនមិនមែនជាក្រុមខ្លាំង ប្រកួតប្រជែងក្នុងក្របខ័ណ្ឌ Champions League នោះទេ។ ព្រោះយប់មិញ Manchester City បានចាញ់ Lyon នៅទឹកដីរបស់ខ្លួននៅវគ្គសន្សំពិន្ទុតាមពូល នៅពានរង្វាន់ Champions League ខណៈដែរទើបតែចាញ់ 1ប្រកួតប៉ុណ្នោះ។

Bernardo Silva
Bernardo Silva

ពិតណាស់ក្នុងប្រកួតកាលពីយប់មិញ ក្រុមម្ចាសជើងឯក Premier League របស់អងគ្លេស់ Manchester City បានចាញ់ Lyon នៅកីឡដ្ឋាន Etihad ដោយពីគ្រាប់របស់ក្លឹបបារាំង Lyon រកបានដោយ Maxwel Cornet និង Nabil Fekir ខណៈដែរមួយគ្រាប់របស់ Man City រកបានដោយ Bernardo Silva ដែរជាអ្នកទទូចថាក្រុមខ្លួនមិនមានសម្មតភាពប្រជែងពានអឺុរ៉ុប Champions League ឡើយ។

ខ្សែបម្រើសញ្ចាតិព័រទុយហ្គាល់រូបនេះបាននិយាយប្រាប់សារព័ត៌មាន BT Sport ថា៖ «ពួកយើងមិនមែនជាក្រុមប្រកួតប្រជែងក្នុងក្របខ័ណ្ឌ Champions League នោះទេ។ ខ្ញុំគិតថាពួកជាយើងមានក្រុមល្អមួយ។ ពួកយើងនឹងខិតខំធ្វើឱ្យបានល្អប្រសើរជាងរដូវកាលមុន។ ដោយដឹងថាក្លឹបដូចជា Man City ព្យាយាមដើម្បីឈ្នះរាល់ការប្រកួត។ ប៉ុន្តែយើងមិនមែនជាក្រុមដែរលិចថ្លូរក្នុងការប្រកួតប្រជែងពានអឺុរ៉ុបនេះឡើយ» ៕


X

Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង​​​ កម្មវិធីបាល់ទាត់នៅ https://km.buaksib.com

ប្រភពពី៖ fourfourtwo