ចាន់ វឌ្ឍនាកា ជម្រះមន្ទិលសង្ស័យអំពីពត៌មានការផ្លាស់ទៅលេងឲ្យក្លឹបបរទេស

មួយរយៈចុងក្រោយនេះតំណឹងជាច្រើនពីកីឡាករបាល់ទាត់កម្ពុជាគឺ ចាន់ វឌ្ឍនាកា ពីការផ្លាស់ទៅ លេងអោយក្លិបបរទេសតាមរយៈបណ្តាយសង្គម និងតាមគេហទំព័រក្នុងស្រុកមួយចំនួន។
ក្នុងនោះអ្នកតាមដានបាល់ទាត់កម្ពុជា និងអ្នកគាំទ្រ ចាន់ វឌ្ឍនាកា ផ្ទាល់ បានចាប់អារម្មណ៍ខ្លាំងពី Page ផ្លូវការរបស់ក្លិបបាល់សិង្ហបុរី Home United បានបង្ហោះនៅលើ Instagram ថា ចាន់ វឌ្ឍនាកា និងកីឡាកររបស់អូស្ត្រាលី Isaka Cernak នឹងអាចមានម្នាក់បានលេងនៅក្លឹបរបស់ខ្លួន។
ទន្ទឹមនឹងពត៌មានមិនទាន់អាចយកជាការបាននេះកីឡាករ ចាន់ វឌ្ឍនាកា ក៏បានសរសេរបង្ហោះពាក្យ ពេចន៍មួយចំនួននៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា៖
« សួស្ដីបងប្អូនទាំងអស់គ្នា! សុខសប្បាយជាទេ? សង្ឃឹមថាសុខសប្បាយទាំងអស់គ្នា។ សម្រាប់ខ្ញុំវិញ ប៉ុន្មានថ្ងៃចុងក្រោយនេះ ខ្ញុំសង្កេតឃើញមានពាក្យចចាមអារ៉ាមជាច្រើនជុំវិញអនាគតរបស់ខ្ញុំ។ ថ្ងៃនេះខ្ញុំចង់បញ្ជាក់ថាខ្ញុំកំពុងស្ថិតនៅរាជធានីភ្នំពេញ និងមិនមានការទៅហាត់ ឬទៅធ្វើតេស្តនៅក្លឹបណាទេ ហើយក៏មិនទាន់អូខេជាមួយក្លឹបណានោះដែរ។ សូមបងប្អូនកុំយល់ច្រឡំ។ ខ្ញុំអាចបង្ហើបបាន យ៉ាងខ្លីថា ខ្ញុំកំពុងចរចាជាមួយក្លឹបបរទេសពិតមែន ប៉ុន្តែមិនមែនក្លឹបដែលបងប្អូន និង ព័ត៌មានមួយចំនួនលើកឡើងនោះឡើយ។ ខ្ញុំនឹងប្រកាស ជាផ្លូវការលើទំព័រហ្វេសប៊ុក របស់ខ្ញុំនេះ នៅពេលណាការ ចរចាឈានដល់ការព្រមព្រៀង១០០%។ សូមអរគុណចំពោះការស្រលាញ់ និងការយកចិត្តទុកដាក់របស់បងប្អូនទាំងអស់គ្នា មកលើរូបខ្ញុំ។ សូមប្រកបដោយសំណាងល្អ និងជោគជ័យទាំងអស់គ្នា។»
