photo of Ruud van Nistelrooy
Ruud van Nistelrooy

ក្រោយពីដំណើរមកដល់ព្រះរាជាណាចក្រកម្ពុជា របស់ខ្សែប្រយុទ្ធអន្តរជាតិ Ruud van Nistelrooy ភ្លាមៗនោះសមាជិកក្លិប Pahang FA ចាន់ វឌ្ឍនាកា បានបង្ហោះសារអបអរសាទរ និងរំលេចថា អតីតកីឡាករ Manchester United រូបនេះ ជាអ្នកដែលខ្លួនស្គាល់មុនគេ និងជម្រុញអោយចាប់អាជីពបាល់ទាត់។

ដោយក្នុងសារដែល ចាន់ វឌ្ឍនាកា បង្ហោះបាននិយាយថា “គាត់គឺជាកីឡាករបាល់ទាត់ដំបូងគេដែលខ្ញុំស្គាល់ ហើយក៏ជាមនុស្សដែលធ្វើអោយខ្ញុំចាប់យកកីឡានេះ ស្ដាយមិនដែលមិនបានជួបគាត់ ប៉ុន្តែរយ៉ាងណាក៏មានមោទនៈភាពដែលគាត់មកដល់ដែនដីអង្គរមួយនេះ”

ក្រៅពីនេះ គេក៏បានបង្ហាញភាពសោកស្តាយដែលពុំបានជួបនិមិត្តិរូបឆ្នើមម្នាក់នេះ ត្បិតគេកំពុងស្ថិតនៅម៉ាឡេស៊ី។ ចំណែក Nistlrooy វិញ នឹងស្នាក់នៅកម្ពុជាតែ៣ថ្ងៃប៉ុណ្ណោះ ក្នុងយុទ្ធនាការដង្ហែពាន UEFA Champions League មកកម្ពុជា។

Van Nistlrooy ធ្លាប់បង្ហាញខ្លួនបាន១៥០ប្រកួតអោយ Man UTD ដោយរកបាន៩៥គ្រាប់។ បន្ទាប់មក គេផ្ទេរទៅលេងអោយ Real Madrid បាន៦៨ប្រកួត ជាមួយគ្រាប់បាល់ស៊ុតបញ្ចូលទី៤៦គ្រាប់។

photo of ចាន់ វឌ្ឍនាកា
សារដែល ចាន់ វឌ្ឍនាកា បានបង្ហោះ