photo of ចាន់ វឌ្ឍនាកា
ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា

ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​ផ្ទេរ​ទៅលេង​ ឲ្យ​ក្លឹប​ជើងឯក​រង​លីហ្គ​កំពូល​ម៉ាឡេស៊ី​ឆ្នាំ​២០១៧ Pahang FA ក្រោយ​បញ្ចប់​កិច្ច​សន្យា​ខ្ចី​ជើង​១ ​រដូវ​កាល​ជាមួយ​ក្លឹប​ជប៉ុន Fujieda MYFC កាល​ពី​ពេល​ថ្មីៗ​នេះ​

​កីឡាករ​ដែល​អ្នក​សារ​ព័ត៌មាន​ហៅថា Messi កម្ពុជា បាន​ត្រឡប់​មកដល់​មាតុភូមិ​វិញកាលពី​ថ្ងៃ​ទី​០៧ ខែ​ធ្នូ ម្សិលមិញ​។ ក្នុង​បទសម្ភាសន៍​ជាមួយ​អ្នក​យក​ព័ត៌មាន BTV វ​ឌ្ឍ​នា បាន​ត្រឹម​បង្ហើប​ថា គេ​បានសម្រេច​យល់ព្រម​ផ្ទេរ​ទៅ​ក្លឹប​មួយ​ក្នុង​តំបន់​អាស៊ាន ប៉ុន្តែ​ពុំ​ទាន់​បញ្ចេញ​ឡើយដោយ​រង់ចាំ​ជួយ​បឹងកេត​លេង​ជើង​ទី​២ ពានរង្វាន់ TMCC ឆ្នាំ​២០១៧ នា​ថ្ងៃ​ទី​១៣ ខែ​ធ្នូ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ប៉ុន្តែ​យ៉ាងណា​បើ​តាម​ការ​បង្ហើប​ពី​មនុស្ស​ស្និទ្ធ​ នឹង​កូនប្រុស​អភិបាល​ខេត្ត​កំពត​រូប​នេះថា​ គេ​នឹង​ផ្ទេរ​ទៅលេង​នៅ​ម៉ាឡេស៊ី​។ ស្រប​ពេលនេះគណនី​ក្នុង​គេហទំព័រ Wikipedia របស់​ក្លឹប Pahang FA ក៏​បន្ថែម​ឈ្មោះ​កីឡាករ​ពាក់​លេខ​១១​ចូល តែ​យ៉ាងណា​វា​ពុំ​អាច​យក​ជា​ការ​បាន​ឡើយ​។ កត្តា​សម​ហេតុផល​មួយទៀត សម្រាប់​ម៉ាឡេស៊ី​ជា​ជម្រើស​ដំបូង​គឺ​ដោយសារ Malaysia Super League ទើបតែ​ចេញ​ច្បាប់​អោយ​ក្លឹប​ទាំង​អស់​ចុះ​កុងត្រា​ យក​កីឡាករ​អាស៊ាន​ទៅ​បាន​ម្នាក់ដោយ​គិត​ដូច​កីឡាករ​ក្នុងស្រុក​ដែរ​។

ប្រភព៖ bayonTV