photo of ចាន់ វឌ្ឍនាកា
កីឡាករ ចាន់ វឌ្ឍនាកា

មានមតិពីសំណាក់អ្នកគាំទ្របាល់ទាត់ក្នុងប្រទេសកម្ពុជាជាច្រើនបានសម្ដែងនូវការងឿយឆ្ងល់ដែលគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា​លោក Felix G.Dalmas មិនបានកោះហៅខ្សែប្រយុទ្ធរបស់បឹងកេត កីឡាករ ចាន់ វឌ្ឍនាកា ដើម្បីត្រៀមការប្រកួតបើកឆាកវគ្គជម្រុះជុំទីពីរ FIFA World Cup Qatar 2020 & AFC Asian Cup 2023 តទល់នឹងក្រុមជម្រើសជាតិហុងកុង។

photo of Felix G.Dalmas
លោក Felix G.Dalmas

ឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំឡុងសន្និសីទកាសែតមុនការប្រកួតមកដល់នាព្រឹកមិញនេះលោក Felix បាននិយាយថាការកោះហៅចូលក្រុមជម្រើសជាតិគឺមិនមែនតែសកម្មភាពនៅលើទីលាននោះទេ គឺមើលទៅលើសកម្មភាពនៅខាងក្រៅទីលានផងដែរ ជាពិសេសនោះគឺឆន្ទៈ ហើយលោកក៏បានព្រលយឲ្យដឹងទៀតថាលោកអាចនឹងកោះហៅ វឌ្ឍនាកា នៅលើកក្រោយ។

photo of Felix G.Dalmas
លោក Felix G.Dalmas

គួរឲ្យដឹងដែរថា ខ្សែប្រយុទ្ធជួរមុខ ចាន់ វឌ្ឍនាកា មិនមានឈ្មោះក្នុងបញ្ជីក្រុមជម្រើសជាតិនោះទេ ខណៈពេលដែលថ្ងៃស្អែកនេះក្រុមគោព្រៃកម្ពុជា នឹងត្រូវទទួលការស្វាគមន៍ក្រុមភ្ញៀវក្រោមការដឹកនាំរបស់អ្នកចាត់ការ Keisuke Honda និងគ្រូបង្វឹកលោក Felix G.Dalmas៕