photo of ចាន់ វឌ្ឍនាកា
សកម្មភាពហ្វឹកហាត់របស់ ខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា

សល់តែមួយថ្ងៃទៀតប៉ុណ្ណោះ ការប្រកួតមិត្តភាពរវាងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ជាមួយ ក្រុមបាល់ទាត់ជម្រើសជាតិទីម័រខាងកើត នឹងមកដល់។

ខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា ទំនងនឹងបង្ហាញខ្លួនក្នុងជម្រើស១១នាក់ដំបូង ក្នុងជំនួបតទល់ក្រុមជម្រើសជាតិទីម័រខាងកើត នាល្ងាចថ្ងៃទី១២ ខែតុលានេះនៅពហុកីឡដ្ឋានជាតិ។

បើមើលតាមការហ្វឹកហាត់ CV11 មានវត្តមានគ្រប់ប្លង់សំខាន់ៗរបស់គ្រូបង្វឹក។ នេះមានន័យថា គេជាកូនសោមួយសំខាន់ដែលនឹងទាក់ចិត្តគ្រូ និងអ្នកចាត់ការទូទៅ Keisuke Honda ឲ្យផ្តល់ឱកាសជួយក្រុមតាំងពីវគ្គទី១។

photo of ចាន់ វឌ្ឍនាកា
សកម្មភាពហ្វឹកហាត់របស់ ខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា

គួរបញ្ជាក់ថា កីឡាករក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាទាំងអស់មិនបានសម្រាកដើម្បីចូលរួមរីករាយក្នុងពិធីបុណ្យភ្ជុំបិណ្ឌដូចប្រជាពលរដ្ឋដទៃឡើយ ដ្បិតពួកគេត្រូវប្រមូលផ្ដុំហ្វឹកហាត់ត្រៀមការប្រកួតមិត្តភាព២ប្រកួតក្នុងខែនេះ។ ទោះបែបនេះក្ដី កីឡាករទាំងអស់បានបង្ហាញការតាំងចិត្តខ្ពស់ដើម្បីលើកមុខមាត់ជាតិ ក្រោមការបង្វឹកដោយក្រុមការងាររបស់លោក Keisuke Honda៕

Posted by សហព័ន្ធកីឡាបាល់ទាត់កម្ពុជា on Wednesday, October 10, 2018