photo of ចាន់ វឌ្ឍានាកា
កីឡាករ ចាន់ វឌ្ឍានាកា

អតីតខ្សែបម្រើរបស់ក្លឹប Pahang FA កីឡាករ ចាន់ វឌ្ឍានាកា បានភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញកីឡាករវ័យក្មេងរបស់ក្លឹប បឹងកេត បានបង្ហាញខ្លួនបានយ៉ាងល្អនៅប្រកួតក្នុងពានរង្វាន់អាជីព ។

ចាន់ វឌ្ឍានាកា បាននិយាយថា៖ “ខ្ញុំភ្ញាក់ផ្អើលនៅពេលឃើញកីឡាករវ័យក្មេងៗដូចជា ម៉ុន វ៉ាន់ដា , ជា វេសលី , ជាដើម ចូលលេងនៅក្នុងជម្រើស ១១ នាក់ដំបូងហើយធ្វើបានយ៉ាងល្អ និង រកគ្រាប់បាល់បានទៀត ។ ពួកគេមានភាពវៃឆ្លាតក្នុងការធ្វើចលនាបម្លាស់ទីដើម្បីរកទីតាំងស៊ុតបញ្ចូលទី “។

គួរបញ្ជាក់ផងដែរថា ចាន់ វឌ្ឍានាកា បានពាក់ស្លាកប្រធានក្រុម និងបានដឹកនាំក្រុមវ័យក្មេងយកឈ្នះក្លឹប វេស្ទើនភ្នំពេញ ក្នុងលទ្ធផល ៥ ទល់នឹង ១ នៅជើងទីមួយនៃពានរង្វាន់ ហ៊ុនសែនខាប់ ៕

photo of ចាន់ វឌ្ឍានាកា
កីឡាករ ចាន់ វឌ្ឍានាកា