photo of អ្នកគាំទ្រ Liverpool និងអ្នកគាំទ្រ Roma ប៉ះទង្គិចគ្នា
អ្នកគាំទ្រ Liverpool និងអ្នកគាំទ្រ Roma ប៉ះទង្គិចគ្នា

បុរស 2នាក់ ត្រូវបានប៉ូលីសចាប់ខ្លួន ក្រោយសង្ស័យថាបានបង្កជាអំពើហិង្សា ក្រោយអ្នកគាំទ្រក្រុម Liverpool ត្រូវបានគេឃើញរងរបួស ហើយបានបញ្ចូនទៅកាន់មន្ទីរពេទ្យ មុនការប្រកួត UEFA Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទីមួយកាលពីយប់មិញនេះ។

ពិតណាស់ មុនការប្រកួតចាប់ផ្ដើមការប្រកួតប្រហែល 1ម៉ោងជាង មានរឿងមួយបានកើតឡើងដោយក្រុមអ្នកគាំទ្រមួយក្រុមរបស់ Roma បានបង្កជាហិង្សាលើអ្នកគាំទ្រក្រុម Liverpool ក្នុងតំបន់ Albert Pub ស្ថិតនៅក្បែរកីឡដ្ឋាន Anfield។

ជន​រង​គ្រោះ​ខាង​លើ​មាន​វ័យ ​53​ឆ្នាំ​ ត្រូវ​អ្នក​គាំទ្រ​ក្រុម​ Roma វាយ​ប្រហារ​នៅ​ហាង​ផឹក​ស្រាបៀ​មួយ​កន្លែង​នៅ​មុន​ការ​ប្រកួត​ចាប់​ផ្ដើម។​ បុរស​រូប​នេះ​មក​ពី​ប្រទេស​អៀរឡង់​មាន​របួស​ខ្លាំង​ត្រង់​ក្បាល។​ ជន​សង្ស័យ​ដែល​ប៉ូលិស​ចាប់​ខ្លួន​ម្នាក់​មាន​វ័យ​25​ឆ្នាំ និង​ម្នាក់​ទៀត​26 ​ឆ្នាំ ៕

ប្រភពពី៖ thesun