អតីត​កីឡាករ​ Manchester United លោក Ruud van Nistelrooy នឹង​ក្លាយ​ជា​អ្នក​ចាត់​​ថ្មី​របស់​ក្លឹប​ PSV Eindhoven នៅ​រដូវ​កាល​ក្រោយ​ដែល​ជា​ការ​ដឹក​នាំ​​​ក្នុង​ឈុត​ធំ​​ដំបូង​ក្នុង​អាជីព​របស់​លោក។

Ruud van Nistelrooy
Ruud van Nistelrooy

Van Nistelrooy វ័យ​៤៥​ឆ្នាំ​នឹង​ជំនួស​កន្លែង​របស់​លោក Roger Schmidt ដែល​នឹង​ចាកចេញ​ពី PSV នៅ​​បញ្ចប់​រដូវ​កាល​នេះ​ពេល​​កុងត្រា​របស់​លោក​បាន​អស់។ Nistelrooy បាន​បញ្ជាក់​ថា នេះ​គឺ​ជា​ក្ដី​ស្រមៃ​របស់​ខ្លួន​​ក្នុង​ការ​ក្លាយ​ជា​គ្រូ​របស់ PSV។

Nistelrooy រក​បាន​៦២​គ្រាប់ សម្រាប់​ការ​លេង​៦៧​ប្រកួត​ឲ្យ PSV រវាង​ឆ្នាំ​១៩៩៨​ដល់​២០០១ មុន​ពេល​ជោគជ័យ​៥​ឆ្នាំ​ជាមួយ Man United។ លោក​ធ្លាប់​ជួយ PSV ឈ្នះ​ពាន​លីគ​កំពូល​ហុល្លង់​​២​សម័យ​១៩៩៩-២០០ និង​២០០០-០១។ Nistelrooy បាន​ចូល​និវត្តន៍​ពី​បាល់​ទាត់​នៅ​ឆ្នាំ​២០១២ ប៉ុន្តែ​បាន​ចំណាយ​ពេល​២​ឆ្នាំ​​ធ្វើ​ជា​ជំនួយ​ការ​ក្រុម​ជម្រើសជាតិ​ហុល្លង់ និង​ធ្លាប់​ដឹក​នាំ​ក្រុម​យុវជន​របស់ PSV៕