ចិន ត្រូវបានបោះឆ្នោតឲ្យធ្វើជាអ្នករៀបចំព្រឹត្តិការណ៍ក្លឹបបាល់ទាត់ពិភពលោក FIFA Club World Cup នៅឆ្នាំ២០២១ ខាងមុខដែលមានរហូតដល់ទៅ ២៤ប្រទេសចូលរួមផងដែរ។

photo of FIFA Club World Cup 2021
FIFA Club World Cup 2021

ប្រធាន FIFA លោក Gianni Infanito បានថ្លែងក្នុងអង្គមហាសន្និបាតមួយដែលត្រូវបានធ្វើឡើងនៅ ទីក្រុងសៀងហៃ ប្រទេសចិនម្សិលមិញនេះបានឲ្យដឹងថា “ចិន ទទួលបានការទុកចិត្តពីសំណាក់សមាជិក FIFA ក្នុងការផ្តល់ទីតាំងរៀបចំ Club World Cup នៅឆ្នាំ២០២១ ដែលជាលើកទី១ផងដែរក្រុមច្រើនចូលរួម ពោលគឺពី ៧ក្រុមទៅ ២៤ក្រុមរាប់ទាំងក្លឹបប្រទេសម្ចាស់ផ្ទះផងដែរ” ។

កន្លងមក ប្រធានក្លឹបធំៗនៅអឺរ៉ុបមួយចំនួនក៏បានធ្វើពហិការក្នុងការមិនចូលរួមកម្មវិធីនេះដែរ ក្រោមហេតុផងថា ចង់ទុកពេលឲ្យកីឡាករសម្រាកបានច្រើន បន្ទាប់ពីបញ្ចប់លីគប្រចាំប្រទេសនីមួយៗ និងអាចជាន់កម្មវិធីផ្សេង ក៏ព្រោះតែ FIFA Club World Cup 2021 នឹងរៀបចំឡើងនៅអំឡុងខែមិថុនា ដល់ខែកក្កដា។

FIFA Club World Cup 2021
FIFA Club World Cup 2021

គួរបញ្ជាក់ផងដែរថា FIFA Club World Cup ជាការជួបគ្នារវាងក្លឹបជើងឯកមកពី ៦តំបន់ផ្សេងៗគ្នា បូករួមទាំងក្រុមម្ចាស់ផ្ទះដែលមានសិទ្ធិប្រកួតដោយស្វ័យប្រវត្តិ គ្រាដែល Real Madrid ជាជើងឯកឆ្នាំ២០១៨។ Liverpool ឡើងមកជំនួសក្រុមអេស្ប៉ាញវិញ ដោយសារឈ្នះជើងឯក UEFA Champions League រដូវកាលមុន ដែលត្រូវតតាំងជាមួយ ៧ក្រុមផ្សេងទៀតដែលនឹងធ្វើឡើងនៅប្រទេសកាតាចាប់ពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ តទៅ៕