photo of ធារី ចន្ថាប៊ីន
មិត្តស្រី ធារី ចន្ថាប៊ីន កំពុងពរពោះបុត្រដំបូង

ខ្សែបម្រើ-ការពាររបស់ក្រុមជម្រើសជាតិកម្ពុជា ធារី ចន្ថាប៊ីន បានបង្ហាញក្តីរីករាយយ៉ាងខ្លាំងប្រកបដោយសុភមង្គលបន្ទាប់ពីមិត្តស្រីដ៏ស្រស់ស្អាតរបស់ខ្លួនកំពុងពរពោះបុត្រដំបូងរបស់អ្នកទាំងពីរ ស្របពេលដែលកីឡាករសញ្ជាតិខ្មែរ-បារាំង រូបនេះក៏កំពុងតែទទួលបានភាពជោគជ័យលើទឹកដីម៉ាឡេសុីដែរនោះ។

គួររំលឹកថា សមាជិកក្រុម Terengganu FC រូបនេះ បានកសាងគ្រួសារជាមួយមិត្តស្រី Kate ដែលជាតារាបង្ហាញម៉ូដមួយរូបនោះអស់រយ:ពេលជាច្រើនឆ្នាំមកហើយដោយបច្ចុប្បន្នអ្នកទាំងពីរក៏កំពុងរួមរស់ជាមួយគ្នានៅក្នុងប្រទេសម៉ាឡេសុីតែម្តង ជាទីដែល ធារី ចន្ថាប៊ីន កំពុងតែទទួលបានប្រជាប្រិយភាពនឹងត្រូវបានទទួលស្គាល់ថា ជាកីឡាករបាល់ទាត់អាស៊ានមួយរូបដែលកំពុងទទួលបានជោគជ័យក្នុងលីគកំពូលម៉ាឡេសុី ឬ Malaysia Super League នោះ ៕

photo of ធារី ចន្ថាប៊ីន
ធារី ចន្ថាប៊ីន សមាជិកក្រុម Terengganu FC