កាល​ពី​ម្សិលមិញ​នេះ ខ្សែ​ប្រយុទ្ធ​ន័រវែស Erling Braut Haaland បាន​ចាប់​ផ្ដើម​ជម្រើស​ ១១នាក់​ជា​លើក​ដំបូង​របស់​ក្លឹប Dortmund ពេល​ប្រកួត​ប៉ះ​នឹង​ក្លឹប Union Berlin ដោយ​ក្នុង​ប្រកួត​នោះ​ដែរ​កីឡាករ​រូប​នេះ​រក​បាន ២គ្រាប់​ និង​ជួយ​ឲ្យ​ក្លឹប​ឈ្នះ​ក្នុង​លទ្ធផល ៥-០។

Erling Haaland
Erling Haaland

សម្រាប់គ្រាប់បាល់២គ្រាប់នេះ មានន័យថា រូបគេជាកីឡាករដំបូងបង្អស់នៅក្នុងប្រវត្តិសាស្ដ្រ Bundesliga ដែលរកគ្រាប់បាល់បាន៧គ្រាប់ សម្រាប់៣ប្រកួតដំបូង នៅក្នុងការប្រកួតពាននេះ។

អ្វីដែលកាន់តែអស្ចារ្យនោះគឺ រាល់ការស៊ុតចំគោលដៅរបស់ អតីតខ្សែប្រយុទ្ធក្រុម RB Salzburg រូបនេះដំបូងទាំង៧លើក គឺសុតតែចូលទី។

ខាង​ក្រោម​នេះ​ជា​វីដេអូ​ហាយឡាយ (គ្រាប់​បាល់​របស់ Haaland នៅ​នាទី​ទី២ និង​នាទី​ទី៥)៖