photo of Luis Enrique
លោក Luis Enrique នឹង កូន​​ស្រី​របស់គាត់ Xana

កូនស្រីអាយុ ៩ឆ្នាំរបស់អតីតអ្នកចាត់ការក្រុម Barcelona លោក Luis Enrique បានទទួលមរណភាពបន្ទាប់ពីបានតស៊ូនឹងជំងឺមហារីក។

លោក Enrique អាយុ ៤៩ឆ្នាំបានបញ្ជាក់ពីការស្លាប់របស់កូនស្រីរបស់គាត់ឈ្មោះ Xana នៅរសៀលថ្ងៃព្រហស្បតិ៍នេះដោយនិយាយថានាងបានប្រយុទ្ធនឹងជំងឺពុកឆ្អឹងឬមហារីកឆ្អឹងអស់រយៈពេល ៥ខែហើយ។

នៅក្នុងសារលិខិតមួយដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គម Twitter គាត់បានសរសេរថា «យើងនឹងនឹកអ្នកច្រើន ប៉ុន្តែយើងនឹងចងចាំអ្នករាល់ថ្ងៃនៃជីវិតរបស់យើងដោយសង្ឃឹមថានៅថ្ងៃក្រោយយើងនឹងជួបគ្នាម្តងទៀតអ្នកនឹងក្លាយជាតារាដែលនាំផ្លូវគ្រួសារ​យើង។

«សម្រាក Xana ជាទីស្រឡាញ់»។

លោក Enrique ជាគ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញ បានថ្លែងអំណរគុណដល់អ្នកដែលបានជូនពរយ៉ាងល្អក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះចំពោះ «ការប្រុងប្រយ័ត្ននិងការយោគយល់» និងក្រុមគ្រូពេទ្យដែលបានព្យាបាលកូនស្រីរបស់គាត់ «ចំពោះការលះបង់ និងការព្យាបាល»។

នាយករដ្ឋមន្រ្តីអេស្ប៉ាញលោក Pedro Sanchez ក៏បានចូលរួមសាររំលែកទុក្ខលើ Xana ដោយសរសេរថា «គ្មានពាក្យណាដែលអាចរួមជាមួយការឈឺចាប់នេះទេ»។

«ខ្ញុំសូមជូនពរដល់ Luis Enrique និងក្រុមគ្រួសារទាំងអស់របស់គាត់បន្ទាប់ពីការបាត់បង់របស់ Xana ដ៏តូចរបស់គាត់»។

អតីតក្លិបរបស់លោក Enrique គឺក្លិប Barcelona បានបង្ហោះនៅលើបណ្តាញសង្គម Twitter «ការចូលរួមរំលែកទុក្ខ និងការអាណិតអាសូររបស់យើងទាំងអស់ចំពោះ Luis Enrique និងក្រុមគ្រួសាររបស់គាត់នៅគ្រាលំបាកនេះគឺ RIP Xana»។

Enrique ធ្លាប់លេងឱ្យក្លិប Real Madrid និង Barcelona អំឡុងអាជីពជាកីឡាកររបស់គាត់បានលាឈប់ពីតំណែងជាអ្នកចាត់ការសញ្ជាតិអេស្ប៉ាញនៅខែមិថុនាបន្ទាប់ពីរយៈពេល ១១ ខែ។