photo of ក្រុមជម្រើសជាតិកម្ពុជា
ក្រុមជម្រើសជាតិកម្ពុជា

តារាងចំណាត់ថ្នាក់ក្រុមជម្រើសជាតិបាល់ទាត់ទូទាំងពិភពលោកសម្រាប់ខែវិច្ឆិកានេះបានចេញហើយ ដោយកម្ពុជា បានធ្លាក់ចំនួន ១ ចំណាត់ថ្នាក់ ខណៈដែលក្រុមជម្រើសជាតិក្នុងតំបន់អាស៊ានទាំងមូលមានភាគរយហក់ឡើងច្រើន ។

ក្នុងនោះដែរកម្ពុជា បានធ្លាក់ចំណាត់ថ្នាក់ពីលេខ ១៦៩ មក ១៧០ ក្នុងខែនេះ ខណៈដែលក្រុមម៉ាឡេសុី ដែលស្ថិតនៅក្រោមក្រុមកម្ពុជាជាយូរខែមកហើយ ក៏កំពុងតែហក់ឡើងខ្ពស់ជាងកម្ពុជា ។

គួរបញ្ជាក់ផងដែរថា ក្នុងចំណោមប្រទេសអាស៊ានទាំង ១១ ក្រុមជម្រើសជាតិកម្ពុជា ស្ថិតនៅចំណាត់ថ្នាក់ទី ៨ ខណៈដែល ២ ខែមុនកម្ពុជាស្ថិតនៅចំណាត់ថ្នាក់ពាក់កណ្តាលពោលគឺ លេខ ៦ ក្នុងចំណោម ១១ ប្រទេសនៃតំបន់អាស៊ាន ៕