photo of ភ្នំពេញក្រោន
ក្រុមភ្នំពេញក្រោន

ក្រុម​បាល់ទាត់​ភ្នំពេញក្រោន បាន​ប្រកាស​នៅ​លើ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន ​ដោយ​​បបួល​អ្នក​គាំទ្រ​របស់​ខ្លួន​ ទៅ​គាំទ្រ​​ការ​ប្រកួត​ដល់​ខេត្ត​សៀមរាប នៅ​ចុង​សប្ដាហ៍​នេះ ក្នុង​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Metfone Cambodian League 2018 សប្ដាហ៍​ទី​១១ ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​​អង្គរថាយហ្គឺរ ។

ការ​ប្រកួត​រវាង​ក្រុម​ភ្នំពេញក្រោន ជាមួយ​ម្ចាស់​ផ្ទះ​អង្គរថាយហ្គឺរ នឹង​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៣រសៀល ថ្ងៃសៅរ៍​ ចុង​សប្តាហ៍​នេះ នៅ​លើ​ទីលាន​កីឡដ្ឋាន​ខេត្ត​សៀមរាប ។

ចំណែក​​ក្លិប​ភ្នំពេញក្រោន បាន​ជូនដំណឹង​​ថា ​លោក​អ្នកអាចចូលរួមទស្សនា​ ក៏​ដូច​ជា​ការលើក​ទឹកចិត្តក្រុមភ្នំពេញក្រោន ក្នុងការប្រកួតជាមួយក្រុមអង្គរថាយហ្គឺរ  នៅ​លើ​ទឹកដី​ខេត្ត​សៀមរាប នា​ថ្ងៃ​សៅរ៍ ទី២៣ ខែមិថុនា ចុង​សប្តាហ៍​នេះ ​ជាមួយ​នឹង​តម្លៃ៣០ដុល្លារ ក្នុង​ម្នាក់។ តម្លៃ​នេះ ​រួម​មាន​ការធ្វើដំណើរទាំងទៅទាំងមក, កន្លែងស្នាក់នៅ, ដំណើរកម្សាន្តរយៈពេលខ្លី,​ អាហារ​សម្រន់​ ក៏ដូចជាសំបុត្រទស្សនាការប្រកួត ប៉ុន្តែមិនរាប់បញ្ចូលថ្លៃអាហារនោះឡើយ៕