ខ្សែបម្រើប្រយុទ្ធ Mario Gotze និង Marco Reus របស់ក្លឹប Borussia Dortmund មិនមានឈ្មោះក្នុងបញ្ជីក្រុមជម្រើសជាតិអាល្លឺម៉ង់ សម្រាប់ប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិអេស្ប៉ាញ និងប្រេស៊ីល​ទេ ។

photo of Marco Reus And Mario Gotze
Marco Reus And Mario Gotze left out of Germany

Gotze ដែល​ជា​អ្នក​ទាត់​បញ្ចូល​ទី​ចុងក្រោយ ជួយ​​អោយ​អាល្លឺម៉ង់​លើក​ពាន World Cup ឈ្នះ​អាហ្សង់ទីន កាល​ពី​ឆ្នាំ2014 មិន​ត្រូវ​បាន​កោះហៅ​ដោយ​សារ​ទម្រង់​លេង​ធ្លាក់​ចុះ ខណៈ Reus ទើប​តែ​ជា​​ពី​បញ្ហា​របួស។ Reus ខកខាន​ចូលរួម​ជាមួយ​ជម្រើស​ជាតិ​ជិត ​2​ឆ្នាំ​ ដោយ​សារ​បញ្ហា​របួស​ញាំញី​ពេក ។ ចំណែកប្រធានក្រុម Manuel Neuer មិនទាន់ជាពីរបួសនៅឡើយទេ ។

គ្រូបង្វឹកលោក Joachim Loew បានកោះហៅកីឡាករ 26 នាក់សម្រាប់ការប្រកួតជាមួយអេស្ប៉ាញនៅទីក្រុង Dusseldorf នៅថ្ងៃទី 23 ខែមីនា និងក្រុមប្រេស៊ីលនៅទីក្រុង Berlin នៅថ្ងៃទី 27 ខែមីនា ៕

ប្រភពពី៖ marca