តារាបាល់ទាត់សញ្ចាតិប្រេស៊ីល Neymar ត្រូវបានគេរាយការណ៍ថា គាត់ត្រូវតែបង់ប្រាក់ពីហោប៉ៅរបស់គាត់ដើម្បីចាកចេញពីក្រុម FC Barcelona នៅដើមរដូវកាលនេះ។ ឥឡូវនេះត្រូវបានគេបង្ហាញឱ្យដឹងថាតើគាត់ត្រូវចំណាយប៉ុន្មានដើម្បីបញ្ចប់កិច្ចសន្យានេះ ។

photo of Neymar
Neymar Former of Barcelona

កីឡាករវ័យ 25 ឆ្នាំរូបនេះបានចូលរួមជាមួយក្លឹប Paris Saint-Germain សម្រាប់ការផ្ទេរឯតទគ្គកម្មពិភពលោកនៅខែសីហាឆ្នាំ 2017 បន្ទាប់ពីលេងបាន4ឆ្នាំដែលទទួលបានជោគជ័យ៉ាងខ្លាំងនៅក្នុងក្លឹប Barca ។

photo of Neymar
Neymar of Paris Saint-Germain

នៅពេលផ្ទេរទៅក្លឹប PSG , Neymar ត្រូវតែបង់ប្រាក់ចំនួន 40 លានអឺរ៉ូ (ស្មើរនឹង 60 លានផោន) សម្រាប់ការបំបែកកិច្ចសន្យាជាមួយក្លឹបយក្សអេស្ប៉ាញ Barca ។ សារព័ត៌មាន El Confidential បានអោយដឹងថា កិច្ចព្រមព្រៀងរបស់ Neymar ជាមួយក្រុម Barcelona រួមបញ្ចូលទាំងកិច្ចសន្យាមួយ ដែលថាកីឡាកររូបនេះនឹងត្រូវចំណាយប្រាក់ 100 លានអ៊ឺរ៉ូសម្រាប់ការខ្ចីជើង ឬ ក៏ចាកចេញមុនពេលផុតកុងត្រាជាមួយក្លឹប។

ទាំងនោះគឺជាប្រាប់ជាក់ស្តែងរបស់ Neymar គឺបង់ដើម្បីដោះលែងខ្លួនពីកិច្ចព្រមព្រៀងរបស់គាត់ជាមួយក្លឹប Barcelona ។ ឯកសារទាំងនេះគឺអាជ្ញាធរប្រេស៊ីលជាអ្នករៀបរាប់តាំងពីខែវិច្ឆិកាឆ្នាំ 2017 មកម្លេះ។

ប្រភពពី៖ soccerladuma