តារាឆ្នើមរបស់ក្រុមស្ដេចស Real Madrid Cristiano Ronaldo បានយល់ព្រមចុះកុងត្រាលេងឱ្យ Juventus 4ឆ្នាំ និងទទួលបានថ្លៃឈ្នួល 50មឺុនផោនក្នុង1សប្តាហ៍ បន្ទាប់ពី Real Madrid ព្រមឱ្យគាត់ចាក់ចេញពីកីឡដ្ឋាន Santiago Bernabeu ក្នុងតម្លៃ 88លានផោន កាលពីយប់មិញនេះ។

Cristiano Ronaldo
Cristiano Ronaldo

បន្ទាប់ពីលោកទៅដើរលេងនៅប្រទេសក្រិច លោកក៏បានណាត់ជួបជាមួយប្រធានក្លឹប Juventus លោក Andrea Agnelli កាលពីម្សិលមិញនៅសណ្ឋាគារមួយក្នុងប្រទេសក្រិចតែម្ដង ដែលជាកន្លែងដែលលោកកំពុងតែលំហែលកាយ
ជាមួយមិត្តស្រីនិងកូនៗរបស់គាត់។

បន្ទាប់ការផ្ទេរនេះបានជោគជ័យលោកក៏បានសុំទោសអ្នកគាំទ្រ Real Madrid នឹងអរគុណដល់ក្លឹបនេះផងដែរ នឹងអ្នកគាំទ្រ ដែលធ្វើអោយលោកសប្បាយ​ចិត្ត​បំផុត​ក្នុង​ជីវិត​របស់​ខ្ញុំកាលនៅជាមួយគ្នា។ ប៉ុន្តែគាត់បានបន្ថែមទៀតថា ការសម្រេចចិត្តនេះវាត្រឹមត្រូវកាសសម្រាប់លោក ដើម្បីចាប់ផ្តើមជីវិតថ្មីនៃអាជីពរបស់ខ្លួន ទើបលោកស្នើសុំប្រធានក្លឹប Real Madrid អោយលក់គាត់ទៅក្លឹបផ្សេង លោកបន្តទៀតថា អ្នកទាំងអស់គ្នាសូមយោគយល់នូវការសម្រេចចិត្តរបស់ខ្ញុំផង។  តែទោះយ៉ាងណា Real Madrid គឺនឹងនៅក្នុងបេះដូងរបស់គេជារៀងរហូត ៕

ប្រភពពី៖ Daily Mail