ក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន បានក្លាយជាក្រុមអាស៊ីដំបូងគេដែលអាចយកឈ្នះក្នុងព្រឹត្តការណ៏ World Cup វគ្គសន្សំពិន្ទុ 2-1 លើកូឡុំប៊ី កាលពីយប់មិញនេះ។

photo of ជប៉ុន​ ឈ្នះ កូឡុំប៊ី​ 2-1​ ក្នុងព្រឹត្តការណ៏​ World Cup
ជប៉ុន​ ឈ្នះ កូឡុំប៊ី​ 2-1​ ក្នុងព្រឹត្តការណ៏​ World Cup

ការប្រកួតដែលបានធ្វើឡើងនៅកីឡដ្ឋាន Mordovia Arena ក្រុមជម្រើសជាតិជប៉ុន បាននាំមុខ 1គ្រាប់មុន ដោយបាល់ពិន័យ 11ម៉ែត្រ លេងបានត្រឹមតែ 4នាទីប៉ុណ្ណោះ ទាត់ដោយកីឡាករ Shinji Kagawa ។ ក្រោយពីខ្សែការពាររបស់ជម្រើសជាតិកូឡុំប៊ីយកដៃរារាំងបាល់នៅក្នងតំបន់គ្រោះថ្នាក់។

ប្រវត្តជួបគ្នា 3 ដោយកូឡុំប៊ី យកឈ្នះ ក្រុមសាម៉ូរៃជប៉ុន 2ដង និងស្មើ1ដងក្នុងការប្រកួតផ្លូវការ។ ប៉ុន្តែយប់មិញនេះសាម៉ូរៃជប៉ុនបានបំបែកកំណត់ត្រារបស់ពួកគេបានហើយ ដោយយកឈ្នះ 2-1 នឹងក្លាយជាក្រុមអាស៊ីដំបូងគេដែលបានព្រឹត្តការណ៏ World Cup 2018 នៅប្រទេសរុស្ស៊ីនេះ៕

ប្រភពពី៖ Sky Sport