អតីតគ្រូបង្វឹករបស់ក្រុមកាំភ្លើងធំ Arsenal លោក Arsene Wenger គឺជាជា​បេក្ខជនទី1 របស់សហព័ន្ធបាល់ទាត់​ប្រទេសជប៉ុន ក្នុងគោលបំណង់យកទៅធ្វើជាគ្រូបង្វឹករបស់ជម្រើសជាតិរបស់ពួកគេក្រោយពីបានបណ្ដេញគ្រូបង្វឹករបស់ពួកគេចេញ នេះយ៉ោងតាមសារព៍ត៌មាន Daily Mail ។

Arsene Wenger
Arsene Wenger

ពិតណាស់ កាលពី 22ឆ្នាំមុនលោកលោកធ្លាប់ធ្វើជាគ្រូបង្វឹករបស់ក្លឹប Nagoya Grampus ដែលមានមូដ្ធាននៅជប៉ុនបានមួយរដូវកាល នៅឆ្នាំ 1995-1996 រួចមកក៏ផ្លាស់មកកាំភ្លើងធំ Arsenal។

បន្ទាប់ពីអតីត​គ្រូបង្វឹកក្លឹបកាំភ្លើងធំ Arsenal រូបនេះត្រូវ​បានចែកផ្លូវនឹងគ្នាជា ក្រោយដឹកនាំក្លឹបនេះធ្លាក់ទម្រង់លេងយ៉ាងខ្លាំងនៅរដូវកាលនេះ ប៉ុន្តែមានក្លឹបធំៗនៅអឺរ៉ុបមួយចំនួនទាក់ទង់គាត់ ខណៈដែលពេលនេះហព័ន្ធបាល់ទាត់​ប្រទេសជប៉ុន ដាក់លោក Arsene Wenger គឺជាជា​បេក្ខជនទី1 គ្នុងគោលបំណង់ធ្វើជាគ្រូបង្វឹករបស់ជម្រើសជាតិរបស់ពួកគេ ៕

ប្រភពពី៖ Goal