photo of ជម្រើសជាតិកម្ពុជា
ជម្រើសជាតិកម្ពុជា

សមាជិក​ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដឹកនាំដោយ​លោក ប្រាក់ សុវណ្ណារ៉ា ជាគ្រូ​បង្វឹកនឹងត្រលប់មកពី​រដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ ហើយមកដល់រាជធានីភ្នំពេញវិញ​នៅ​ម៉ោង​០១​រសៀល​ថ្ងៃព្រហស្បតិ៍ ទី២២ មីនា នេះ។

គួរដឹងដែរថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានយកឈ្នះម្ចាស់ផ្ទះឡាវដោយ​លទ្ធផល១ទល់នឹង០ ក្នុងជំនួបមិត្តភាព​អន្តរជាតិ នៅរាត្រីថ្ងៃពុធ ទី២១ មីនា។

ក្រុមគោព្រៃខៀវនឹងបន្តដំណើរទៅកាន់ប្រទេសតាហ្ស៊ីគីស្ថាន នៅម៉ោង៩ព្រឹកថ្ងៃសុក្រ​ ទី២៣ សម្រាប់វគ្គជម្រុះ AFC Asian Cup 2019 ចុងក្រោយប្រចាំពូល ជាមួយអាហ្វហ្គនីស្ថាន នៅថ្ងៃទី២៧ មីនា៕