photo of ក្រុមជម្រើសជាតិកម្ពុជា
ក្រុមជម្រើសជាតិកម្ពុជា

ក្រុម​ជម្រើសជាតិ​កម្ពុជា​កំពុងតែ​ហ្វឹកហាត់​នៅ​ទីក្រុង Tehran ប្រទេស​អ៊ី​រ៉ង់ ដើម្បី​ត្រៀម​សម្រាប់ការប្រកួត World Cup Qatar 2022 & Asian Cup 2023 Qualifiers វគ្គ​ជម្រុះ Preliminary Joint Qualification Round 2 ជាមួយ​ក្រុម​ជម្រើសជាតិអ៊ី​រ៉ង់នៅកី​ទ្បដ្ឋា​ន Azadi Stadium របស់​ប្រទេស​អ៊ឺ​រ៉ង់ ថ្ងៃទី​ ១០ ខែតុលា ឆ្នាំ​ ២០១៩ ។​

មុន​ជំនួប​មួយ​នេះ​ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​ហ្វឹកហាត់​នៅ​កម្ពុជា ៣ ទីលានដែរ គឺ​ទីលានពុ​ហ​កី​ទ្ប​ដ្ឋា​ន​ជាតិ​, វិសាខា និង RSN Stadium មុន​ត្រៀម​ប៉ះ​អ៊ី​រ៉ង់ ដោយ​ហ្វឹកហាត់​ស្មៅ ២ ​ប្រភេទ (​សិប្បនិម្មិត និង ​ធម្មជាតិ​) ​។​

សូមបញ្ជាក់ថា ​ក្រុម​ជម្រើសជាតិ​កម្ពុជា​កំពុងតែ​ហ្វឹកហាត់ និង​ សម្រាក​នៅ​ទីក្រុង Tehran តាំងពី​ថ្ងៃទី​ ៥ ខែតុលា ឆ្នាំ​ ២០១៩ និង ​ត្រ​ទ្ប​ប់​មកវិញ​នៅ​ថ្ងៃទី​ ១១ ខែតុលា ដើម្បី​ទទួល​ក្រុម​ជម្រើសជាតិអ៊ី​រ៉ា​ក់ ថ្ងៃទី ១៥ ខែតុលា ខាងមុខនេះ​ ៕