ជម្រើសជាតិកម្ពុជា ត្រូវប្រកួតមិត្តភាពជាមួយ ជម្រើសជាតិឡាវ នៅល្ងាចនេះ
21 Mar 2018 - 16:48:38 SHARE
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវប៉ះក្រុមជម្រើសជាតិឡាវ ក្នុងជំនួបមិត្តភាពអន្តរជាតិ នៅរដ្ឋធានីវៀងចន្ទន៍ នាល្ងាចថ្ងៃពុធ ទី២១ មីនា នេះ នៅកីឡដ្ឋាន KM16 ដើម្បីត្រៀមការប្រកួតចុងក្រោយ ក្នុងវគ្គជម្រុះពានរង្វាន់ជើងឯកអាស៊ី AFC Asian Cup 2019 ជាមួយក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ ។

ការប្រកួតមិត្ដភាពរបស់កម្ពុជា នៅលើទឹកដីប្រទេសក្បែរខាងនេះ គឺដើម្បីកម្ដៅសាច់ដុំត្រៀមប្រកួតផ្លូវការ ទល់នឹងក្រុមជម្រើសជាតិអាហ្គានីស្ថាន ក្នុងវគ្គជម្រុះពានរង្វាន់ AFC Asian Cup ដែលនឹងត្រូវលេងនៅថៃ្ងទី២៧ ខែមីនា ខាងមុខនេះ។

បើយើងក្រឡេកទៅមើលស្ថិតិ ៥ប្រកួត ចុងក្រោយរវាងក្រុមទាំង២ ឃើញថាមិនមានក្រុមណាលើសមួយណាទេ ពោលគឺ ដូចគ្នាតែម្ដង ដោយក្រុមជម្រើសជាតិឡាវ ៥ប្រកួតចុងក្រោយ គឺចាញ់៤ និងឈ្នះ១ ខណៈកម្ពុជា ៥ប្រកួតចុងក្រោយ ក៏ចាញ់៤ ឈ្នះ១ ផងដែរ
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព