ក្រុមជម្រើសជាតិនារីកម្ពុជា
ក្រុមជម្រើសជាតិនារីកម្ពុជា

ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា ដែលកំពុងស្ថិតនៅប្រទេសឥណ្ឌូនេសុីនោះនឹងត្រូវប្រកួតជាមួយជម្រើសជាតិនារីទីម័រខាងកើតនាវេលាម៉ោង ៧.០០ល្ងាចថ្ងៃទី៣០ ខែមិថុនានេះ ក្នុងវគ្គជម្រុះពូលនៃព្រឹត្តិការណ៍ AFF WOMEN’S CHAMPIONSHIP 2018  ខណៈដែលពួកគេបានឆ្លងកាត់ការហ្វឹកហាត់យ៉ាងសស្រាក់សស្រាំ និងជួបប្រទះនូវការលំបាកមួយចំនួនពាកព័ន្ធទៅនឹងអាកាសធាតុក៏ដោយចុះ.

សូមបញ្ជាក់ថា ក្រុមរំដួលកម្ពុជាដែលមានមាឌល្អិត និងវ័យក្មេងទាំងនេះស្ថិតនៅក្នុងពូល A ជាមួយក្រុមខ្លាំងៗដូចជា៖ អូស្ត្រាលី, ថៃ, ម៉ាឡេសុី និងទីម័រជាដើម ។​ យ៉ាងណាក៏ដោយ ពួកគេមិនមានការព្រួយបារម្ភ ឬភ័យខ្លាចចំពោះមុខគូប្រកួតនោះទេ ផ្ទុយទៅវិញម្នាក់ៗសុទ្ធតែមានការតាំងចិត្តក៏ដូចជាឆន្ទៈខ្ពស់ក្នុងការប្រកួតដណ្តើមពានបាល់ទាត់នារីដ៏ធំប្រចាំតំបន់អាសុីអាគ្នេយ៍នេះ ៕

photo of ក្រុមជម្រើសជាតិនារីកម្ពុជា
ក្រុមជម្រើសជាតិនារីកម្ពុជា