ជម្រើសជាតិបាល់ទាត់ក្នុងសាលកម្ពុជា
ជម្រើសជាតិបាល់ទាត់ក្នុងសាលកម្ពុជា

ក្រុមបាល់ទាត់ជម្រើសជាតិក្នុងសាល ( ហ្វ៊ូតសាល ) កម្ពុជា នឹងចេញទៅហ្វឹកហាត់នៅប្រទេសថៃ នាថ្ងៃស្អែកនេះ ដើម្បីត្រៀមព្រឹត្តិការណ៍ AFF Futsal Championship ។

ក្រុមគោព្រៃ បានហ្វឹកហាត់ជុំគ្នាជាងមួយសប្តាហ៍ហើយ ដោយល្ងាចនេះក៏គ្រោងទាត់ដកស្រង់បច្ចេកទេសជាមួយក្រុម Home Sport ផងដែរ។ បន្ទាប់ពីប្រកួតនេះ ជម្រើសក៏នឹងបញ្ចេញបញ្ជីឈ្មោះផ្លូវការសម្រាប់ពានរង្វាន់កម្រិតតំបន់នេះ។

គួរកត់សម្គាល់ថាពានរង្វាន់ AFF Futsal Championship 2018 នឹងធ្វើឡើងនៅទីក្រុង Yogyakarta ប្រទេសឥណ្ឌូនេស៊ី ពីថ្ងៃទី 5-11 ខែវិច្ចិកាខាងមុខនេះ។