ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម បានក្លាយជាជើងឯកបាល់ទាត់អាស៊ីអាគ្នេយ៍ ២០១៨ ឬ AFF Suzuki Cup 2018 ក្រោយឈ្នះម៉ាឡេស៊ី នៅហាណូយ សម្រាប់ជើងទី២ ថ្ងៃទី១៥ ខែធ្នូ ដោយលទ្ធផល១ទល់នឹង០។

ជម្រើសជាតិវៀតណាម​ឈ្នះ​ជើងឯក​ AFF Championship ជាលើកទី២​
ជម្រើសជាតិវៀតណាម​ឈ្នះ​ជើងឯក​ AFF Championship ជាលើកទី២​

ពានរង្វាន់ AFF Suzuki Cup ដែលប្រើរយះពេលជាង ១ ខែមកនេះបានរកឃើញក្រុមម្ចាស់ជើងឯកហើយ បន្ទាប់ពីមាន ១០ ក្រុម មកពីចំនួន ១០ ប្រទេសធ្វើការប្រកួតប្រជែងគ្នា ។ ក្រោយពីប្រកួតប្រជែងគ្នាអស់រយះជាច្រើនសប្ដាហ៍រួមកបានរកឃើញក្រុមចំនួន ២ ដើម្បីឡើងទៅកាន់ក្នុងវគ្គផ្ដាច់ព្រ័ត្រ គឺក្រុមនាគមាសវៀតណាម ប៉ះជាមួយ ក្រុមខ្លាកំណាច់ម៉ាឡេស៊ី ។

ការ​ប្រកួត​ជើង​ទី​២​នៅ​ទឹក​ដី​របស់​ខ្លួន វៀតណាម​ប្រើ​ពេល​តែ​​៦​នាទី​ប៉ុណ្ណោះ​នៃ​វគ្គ​ទី​១​ដើម្បី​បំប៉ោង​សំណាញ់​ទី​​របស់​ម៉ាឡេស៊ី​ដោយ​កីឡាករ​ Duc Nguyen ដើម្បី​នាំ​មុខ ១-០។​ បន្ទាប់​ពី​គ្រាប់​បាល់​បាន​កើត​មាន​ឡើង​តាំង​ពី​ដើម​វគ្គ​ទី​១​ ប៉ុន្តែ​បន្ទាប់​មក​គ្មាន​គ្រាប់​បាល់​កើត​មាន​ទៀត​ឡើយរាប់​បញ្ចូល​ទាំង​វគ្គ​ទី​២​ បើ​ទោះ​ជា​ម៉ាឡេស៊ី​ព្យាយាម​វាយ​សម្រុក​ខ្លាំង ហើយ​ម្ចាស់​ផ្ទះ​វៀតណាម​ការពារ​វាយ​បក​ក៏​ដោយ។ សរុប​ទាំង​ពីរ​ជើង​វៀតណាម​ឈ្នះ ៣-២ ដោយ​សារ​កាល​ជើង​ទី​១​នៅ​ទឹក​ដី​ម៉ាឡេស៊ី​ស្មើ​គ្នា ២-២៕