នៅក្នុងការបោះជំរុំហ្វឹកហាត់ឯប្រទេសថៃ រយៈពេល ១សប្តាហ៍ ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជា ក៏នឹងមានការប្រកួតកម្តៅសាច់ដុំ ចំនួន ៣ប្រកួតផងដែរ ដើម្បីជាការត្រៀមខ្លួនចុងក្រោយ មុនចាកចេញទៅប្រទេសឥណ្ឌូនេស៊ី ចូលរួមប្រកួតពានរង្វាន់ AFF Futsal Championship 2018 ។

ខាងក្រោមគឺជាកាលវិភាគប្រកួតមិត្តភាពអន្តរជាតិរបស់ ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជា ៖

photo of ជម្រើសជាតិហ្វូតសាលកម្ពុជា
ជម្រើសជាតិហ្វូតសាលកម្ពុជា នឹងប្រកួតមិត្តភាពអន្តរជាតិ ៣ប្រកួត អំឡុងពេលហ្វឹកហាត់នៅប្រទេសថៃ

គួរឱ្យដឹងថា នៅថ្ងៃទី ២៧ ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជា នឹងចាកចេញទៅប្រទេសឥណ្ឌូនេស៊ី គ្រាដែលការប្រកួតផ្លូវការ ក្នុងវគ្គជម្រុះពូល A កម្ពុជា​ នឹងត្រូវជួបម៉ាឡេស៊ី ថ្ងៃទី ៥ ខែ វិច្ឆិកា ខាងមុខ និងជួបមីយ៉ាន់ម៉ា ហើយចុងក្រោយជួបម្ចាស់ផ្ទះឥណ្ឌូនេស៊ី ។

ជម្រើសជាតិហ្វូតសាលកម្ពុជា
ជម្រើសជាតិហ្វូតសាលកម្ពុជា

នេះគឺជាឆ្នាំដំបូងហើយក្នុងរយៈពេលជាយូរ ដែលក្រុមជម្រើសជាតិហ្វូតសាលកម្ពុជា បានរៀបចំរចនាសម្ព័ន្ធក្រុមឡើងវិញ ខណៈធ្លាប់បង្ហាញខ្លួនជាអន្តរជាតិចុងក្រោយបំផុត នៅអំឡុងឆ្នាំ ២០១១ ៕