ជម្រើសជាតិហ្វូតសាលកម្ពុជា
ជម្រើសជាតិហ្វូតសាលកម្ពុជា 2-11 មីយ៉ាន់ម៉ា

ក្រុមបាល់ទាត់ជម្រើសជាតិហ្វូតសាលកម្ពុជា បានបន្តរងបរាជ័យក្នុងប្រកួតទី២ ក្រោមថ្វីជើងក្រុមមីយ៉ាន់ម៉ា ដោយលទ្ធផល ១១-២ នារសៀលថ្ងៃអង្គារ ទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ខណៈម្សិលមិញបានចាញ់ក្រុមម៉ាឡេស៊ី ១០-០ នៃយុទ្ធនាការពានរង្វាន់ជើងឯក AFF Futsal Championship 2018 ដែលមានប្រទេសឥណ្ឌូនេស៊ី ធ្វើម្ចាស់ផ្ទះ។

ជម្រើសជាតិហ្វូតសាលកម្ពុជា
ជម្រើសជាតិហ្វូតសាលកម្ពុជា

គួរបញ្ជាក់ថា នេះគឺជាលើកទី១ ហើយ ដែលក្រុមជម្រើសជាតិហ្វូតសាលកម្ពុជា បានចូលរួមក្នុងព្រឹត្តិការណ៍បាល់ទាត់ហ្វូតសាលពានរង្វាន់ AFF Futsal Championship 2018 ក្រោយខកខានអស់ ៥ឆ្នាំ បើគិតចាប់ពីឆ្នាំ២០១២ មក ។ បេសកម្មនេះ កម្ពុជាស្ថិតក្នុងពូលA ជាមួយគូប្រជែងដែលសុទ្ធតែជាក្រុមខ្លាំងៗ រួមមានឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងហ្វីលីពីនដែលបានសុំដកខ្លួនចេញវិញ ។  ចំពោះក្រុមកម្ពុជានឹងត្រូវបន្តជួបក្រុមម្ចាស់ផ្ទះឥណ្ឌូនេសុីនាថ្ងៃទី៧ ខាងមុខបន្តទៀត ៕