photo of ជម្រើសជាតិហ្វូតសាលកម្ពុជា
ជម្រើសជាតិហ្វូតសាលកម្ពុជា

ក្រុមជម្រើសជាតិបាល់ទាត់ក្នុងសាលកម្ពុជា បានចាប់ផ្តើមប្រមូលផ្តុំហ្វឹកហាត់ សម្រាប់ត្រៀមការប្រកួតជម្រើសជើងឯកបាល់ទាត់ក្នុងសាលក្របខណ្ឌអាស៊ាន AFF FUTSAL CHAMPIONSHIP ២០១៩ ហើយ ដោយការហ្វឹកហាត់នឹងធ្វើឡើងពីថ្ងៃទី ០៤ ខែតុលា រហូតដល់ថ្ងៃការប្រកួតតែម្តង ។

លោក ផាន សុថាន់ណារ៉ា គ្រូបង្វឹកក្រុមជម្រើសជាតិបាល់ទាត់ក្នុងសាលកម្ពុជា បានប្រាប់ពីគម្រោងហ្វឹកហាត់ថា ក្រុមរបស់លោកនឹងធ្វើការប្រកួតមិត្តភាពច្រើនប្រកួតជាមួយនឹងក្រុមក្នុងស្រុក ដើម្បីចម្រាញ់យកកីឡាករចំនួន ១៤ រូបចុងក្រោយ ពីបញ្ជីឈ្មោះ ២៥ រូបពេលនេះ ដើម្បីទៅបោះជំរុំហ្វឹកហាត់នៅឯប្រទេសថៃ ។

ពានរង្វាន់ AFF FUTSAL CHAMPIONSHIP ២០១៩ ធ្វើឡើងនៅថ្ងៃទី ២១ ដល់ថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០១៩ នៅឯប្រទេសវៀតណាម ដោយកម្ពុជាស្ថិតនៅក្នុងពូល A ជាមួយ ទីម័រ មីយ៉ាន់ម៉ា និង ថៃ ៕