ជម្រើសជាតិហ្វូតសាលកម្ពុជាស្ថិតក្នុងពូលAក្នុងពាន AFF Futsal Championship 2018
27 Aug 2018 - 16:44:40 SHARE

ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជាស្ថិតក្នុងពូលA នៃពានរង្វាន់ ពានរង្វាន់ជើងឯកបាល់ទាត់អាស៊ានក្នុងសាលឆ្នាំ២០១៨ ឬ AFF Futsal Championship 2018 នឹងត្រូវប្រកួតនៅក្នុងខែវិច្ឆិកាខាងមុខនេះ
តាមរយៈកិច្ចប្រជុំរបស់សមាជិកបាល់ទាត់ក្នុងតំបន់អាស៊ាននៅទីក្រុងកូឡាឡាំពួរ កាលបរិច្ឆេទប្រកួតនឹងចាប់ផ្ដើមនៅថ្ងៃទី០៥ ដល់ ១១ វិច្ឆិកា ឆ្នាំ ២០១៨ ក្នុងទីក្រុង Jogjakarta ប្រទេសឥណ្ឌូណេស៊ី ដែលមានក្រុម៨ចូលរួម។ ពូល A មាន៖ កម្ពុជា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងមីយ៉ាន់ម៉ាខណៈពូល B មានថៃ វៀតណាម ប្រ៊ុយណេ និងទីម័រខាងកើត។

ចំណែកពានរង្វាន់ជើងឯកបាល់ទាត់លើវាលខ្សាច់ នឹងធ្វើឡើងនៅថ្ងៃទី១៨ដល់២៤វិច្ឆិកាក្នុងកោះបាលី ប្រទេសឥណ្ឌូណេស៊ីដដែល ហើយពាននេះមិនមានជម្រើសជាតិកម្ពុជានោះទេ។ ពាននេះមានតែក្រុម៥ចូលរួមប៉ុណ្ណោះគឺ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ ទីម័រខាងកើត និងវៀតណាម៕
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព