photo of ជម្រើសជាតិឡាវ
ជម្រើសជាតិឡាវ នឹងបោះជំរុំហ្វឹកហាត់នៅប្រទេសអេស្ប៉ាញ ១សប្តាហ៍

ដោយស្ថិតនៅក្នុងពូល A នៃពានរង្វាន់ AFF Suzuki Cup 2018 កម្ពុជា នឹងត្រូវប៉ះជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី មីយ៉ាន់ម៉ា វៀតណាម និង ឡាវ ដែលសុទ្ធសឹងជាគូប្រកួតក្នុងវគ្គជម្រុះពូលនៅពានរង្វាន់ដូចគ្នានេះ កាលពីឆ្នាំ ២០១៦។

ឡាវ ដែលជាបេក្ខភាពមួយក្នុងចំណោមគូប្រកួតរបស់កម្ពុជាទាំងអស់ បាននឹងកំពុងបើកការប្រមូលផ្តុំហ្វឹកហាត់ ដោយនឹងទៅបោះជំរុំរយៈពេល ១សប្តាហ៍នៅប្រទេសអេស្ប៉ាញ មុនប្រកួតមិត្តភាពជាមួយនឹងអារ៉ាប់រួម នៅទីក្រុង Barcelona ផងដែរ ។

photo of ជម្រើសជាតិឡាវ
ជម្រើសជាតិឡាវ នឹងបោះជំរុំហ្វឹកហាត់នៅប្រទេសអេស្ប៉ាញ ១សប្តាហ៍

ក្រោយមកពួកគេនឹងទៅចូលរួមប្រកួតពានរង្វាន់ Bangabanhdu Gold Cup 2018 នៅប្រទេសបង់ក្លាដែស ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១២​ ខែ តុលា ។

ត្រឡប់មកប្រទេសឡាវវិញ ពួកគេក៏នឹងប្រកួតមិត្តភាពចុងក្រោយជាមួយនឹងជម្រើសជាតិម៉ុងហ្គោលី នៅថ្ងៃទី ១៦ ខែ តុលា មុនត្រៀមខ្លួនចូលរួមការប្រកួត Suzuki Cup ពូល A ប្រកួតបើកឆាកទល់នឹងវៀតណាម នៅថ្ងៃទី ៨ ខែ វិច្ឆិកា ៕