ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២១ឆ្នាំ
ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២១ឆ្នាំ

ក្រុមបាល់ទាត់ជម្រើសជាតិក្រោមអាយុ ២១ឆ្នាំកម្ពុជា នឹងចេញដំណើរឆ្ពើទៅប្រទេសព្រុយណេ នាវេលាម៉ោង ៨៖៣០នាទីព្រឹកនេះ ដើម្បីចូលរួមប្រកួតពានរង្វាន់ស្ដេចព្រុយណេ Hassanal Bolkiah Trophy 2018 ក្រោមការដឹកនាំ របស់លោក ប្រាក់ សុវណ្ណារ៉ា ។

គ្រូបង្គោល ប្រាក់ សុវណ្ណរ៉ា ថ្លែងថា ថ្វីបើពុំបានហ្វឹកហាត់ជុំគ្នានៅកម្ពុជា តែយុវជនទាំងអស់សុទ្ធតែមានសមត្ថភាពខ្ពស់ ដែលអាចលេងជាក្រុមបានល្អ។ លោកបន្តថា ពេលវេលា៥ថ្ងៃហ្វឹកហាត់នៅប្រ៊ុយណេ លោកនឹងពង្រឹងកីឡាករទាំងអស់ ដើម្បីរៀបចំប្រព័ន្ធលេងមួយដែលអាចបំបាក់ ឡាវ និងសិង្ហបុរីឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របាន។

ក្រុម U21 នឹងហ្វឹកហាត់នៅប្រ៊ុយណេ៥ថ្ងៃ មុនបើកឆាកពានស្តេចប្រ៊ុយណេតទល់ឡាវនៅថ្ងៃទី២៨ និងជួបសិង្ហបុរី នៅថ្ងៃទី៣០ខែមេសាខាងមុខ។