ក្រោយពីអវត្តមាននៅលើទីលានប្រកួតជាង3ខែ កីឡាករ Neymar ពេលនេះបានវិលត្រឡប់មកជួយជម្រើសជាតិក្នុងការប្រកួតមិត្តភាពអន្តរជាតិកាលពីយប់មិញ ដោយប្រេស៊ីលយកឈ្នះក្រូអាត 2ទល់0។

photo of Neymar
Neymar of Brazil

ពិតណាស់ ការប្រកួតនៅកីឡដ្ឋាន Anfield របស់ក្លឹប Liverpool កាលពីយប់មិញនេះ។ ដោយខ្សែប្រយុទ្ធមកពី PSG កីឡាករ Neymar ចូលលេងក្នុងវគ្គទី2 ហើយស៊ុតបាល់លឿនដូចកាំជ្រួចបុកនឹងរបាទីរួចឡងចូលក្នុងនាទី69។ ចំណែង Roberto Firmino ដែលចូលលេង 30នាទីចុងក្រោយ ជាអ្នកស៊ុតគ្រាប់ទី2 ក្នុងនាទី90+3។

FIFA World Cup 2018 នៅប្រទេសរុស្ស៊ី ប្រេស៊ីល ស្ថិតនៅ​ពូល​ E ដែលមាន ​ស្វីស​ កូស្តារីកា នឹង ស៊ែប៊ី ហើយបើកឆាកប៉ះ ស្វ៊ីស នៅថ្ងៃទី17ខែមិថុនា៕

photo of Brazil Vs Croatia
Brazil Vs Croatia
photo of Brazil Vs Croatia
Brazil Vs Croatia

X

Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com

ប្រភពពី៖ espn