ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2018 នេះ បានដំណើរដល់ជុំទីពីរ ហើយដែលប្រទេសមហាអំណាចរុស្ស៊ីធ្វើជាម្ចាស់ផ្ទះ ខណៈដែលយប់នេះមាន 3គូរ។ ព័រទុយហ្គាល់ ត្រូវប៉ះម៉ារ៉ុក មុនពេលអេស្ប៉ាញ ត្រូវជួបអ៊ឺរ៉ង់ និងអ៊ុយរូហ្គាយ នឹងប៉ះអារ៉ាប៊ីសាអូឌីត យប់នេះ។

photo of Uruguay vs. Saudi Arabia ,  Iran vs. Spain , Portugal vs. Morocco
Uruguay vs. Saudi Arabia , Iran vs. Spain , Portugal vs. Morocco

ក្រុមជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA Euro 2016 ព័រទុយហ្គាល់ ប្រកួតជាមួយ ក្រុមមកពីទ្វីបអាហ្រ្វិក ម៉ារ៉ុក នៅម៉ោង 7 ល្ងាចនេះ។ ខណៈដែលម្ចាស់ជើងឯកសម័យ World Cup 2010 អេស្ប៉ាញ វិញនឹងត្រូវជួបក្រុមកំពូលតារាងអ៊ីរ៉ង់ នៅម៉ោង 1រំលងអាធ្រាត្រ ក្នុងពូល B ។

ចំណែកពូល A វិញ អ៊ុយរូហ្គាយ ត្រូវប្រកួតជាមួយ អារ៉ាប៊ី សាអូឌីត នៅម៉ោង 10យប់នេះ ខណៈដែលម្ចាស់ផ្ទះ រុស្ស៊ី បានបើកឆាកជុំទីពីរ លត់ជម្រើសជាតិអេហ្ស៊ីប ឡើងចាស់ដៃកាលពីយប់នេះ ៕

ប្រភពពី៖ ghanasoccernet