ជួបគ្នាជិត 20ដងហើយ កម្ពុជា ធ្លាប់ឈ្នះ មីយ៉ាន់ម៉ា បានតែ 1ដងគត់ ចុះខានស្អែកនេះវិញ?
ការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិមីយ៉ាន់ម៉ាចំនួន ១៣ដងកន្លងមកនេះ គេសង្កេតឃើញថា ក្រុមគោព្រៃកម្ពុជាធ្លាប់ឈ្នះតែ ១ប្រកួតប៉ុណ្ណោះ ប៉ុន្តែបែរជាភ្លាត់ចាញ់ដល់ទៅ ១១ប្រកួតនិងស្មើ១ប្រកួតឯណោះ។

ស្របពេលដែលក្រុមទាំងពីរនឹងត្រូវប៉ះគ្នាជាថ្មីម្តងទៀត នៅក្នុងពានរង្វាន់ AFF Suzuki Cup នៅថ្ងៃច័ន្ទ ដើមសប្ដាហ៏ក្រោយនេះ ក្រុមភ្ញៀវកម្ពុជាហាក់មិនសូវមានសង្ឃឹមប៉ុន្មាននោះទេ។នេះបើយោងតាមស្ថិតិនៃការជួបគ្នាកន្លងមក អ្វីដែលពិសេសទៀតនោះគឺនេះជាការប្រកួតក្រៅដីរបស់ក្រុមជម្រើសជាតិដែលមានអ្នកចាត់ការទូទៅថ្មីលោក Keisuke Honda។
យ៉ាងណាមិញ ការជួបគ្នា ១៣ប្រកួតកន្លងមកនេះ ក្រុមមីយ៉ាន់ម៉ាធ្លាប់ឈ្នះកម្ពុជា ១១ប្រកួត, ស្មើ ១ប្រកួត និងចាញ់កម្ពុជា ១ប្រកួត ដោយក្នុងនោះមានដូចជា៖
– ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ធ្លាប់យកឈ្នះ ក្រុមជម្រើសជាតិកម្ពុជា នៅក្នុងលទ្ធផល ៥-០កាលពីខែ កញ្ញា ឆ្នាំ ១៩៩៦ (ការប្រកួតនៅក្នុងពានរង្វាន់ AFF Suzuki Cup)
– នៅក្នុងខែ តុលា ឆ្នាំ ១៩៩៧ ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា បានយកឈ្នះក្រុមជម្រើសជាតិកម្ពុជា នៅក្នុងលទ្ធផល៣-១ (ការប្រកួតនៅក្នុងពានរង្វាន់ Southeast Asian Games)
– នៅក្នុងខែ កញ្ញា ឆ្នាំ ២០០១ ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា បានត្រឹមស្មើគ្នា ០-០ជាមួយក្រុមជម្រើសជាតិកម្ពុជា (ការប្រកួតនៅក្នុងពានរង្វាន់ Southeast Asian Games)
– នៅក្នុងខែ ធ្នូ ឆ្នាំ ២០០២ ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា បានយកឈ្នះ ក្រុមជម្រើសជាតិកម្ពុជា ដោយលទ្ធផល ៥-០ (ការប្រកួតនៅក្នុងពានរង្វាន់ AFF Suzuki Cup)
– នៅក្នុងខែ កក្កដា ឆ្នាំ ២០០៨ ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា បានលុតក្រុមជម្រើសជាតិកម្ពុជាដល់ទៅ ៧-១ (ការប្រកួតមិត្តភាពអន្ដរជាតិ)
– នៅក្នុងខែ ធ្នូ ឆ្នាំ ២០០៨ ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា បានយកឈ្នះ ក្រុមជម្រើសជាតិកម្ពុជានៅក្នុងលទ្ធផល ៣-២ (ការប្រកួតនៅក្នុងពានរង្វាន់ AFF Suzuki Cup)
– នៅក្នុងខែ មេសា ឆ្នាំ ២០០៩ ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា បានយកឈ្នះ ក្រុមជម្រើសជាតិកម្ពុជានៅក្នុងលទ្ធផល ១-០ (ការប្រកួតមិត្តភាពអន្ដរជាតិ)
– នៅក្នុងខែ តុលា ឆ្នាំ ២០១២ ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា បានយកឈ្នះ ក្រុមជម្រើសជាតិកម្ពុជានៅក្នុងលទ្ធផល ៣-០ (ការប្រកួតនៅក្នុងពានរង្វាន់ AFF Suzuki Cup)
– នៅក្នុងខែ តុលា ឆ្នាំ ២០១៤ ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា បានយកឈ្នះ ក្រុមជម្រើសជាតិកម្ពុជានៅក្នុងលទ្ធផល ១-០ (ការប្រកួតមិត្តភាពអន្ដរជាតិ)
– នៅក្នុងខែ តុលា ឆ្នាំ ២០១៤ ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា បានយកឈ្នះ ក្រុមជម្រើសជាតិកម្ពុជានៅក្នុងលទ្ធផល ១-០ (ការប្រកួតនៅក្នុងពានរង្វាន់ AFF Suzuki Cup)
– នៅក្នុងខែ មិថុនា ឆ្នាំ ២០១៥ ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា បានភ្លាត់ ក្រុមជម្រើសជាតិកម្ពុជានៅក្នុងលទ្ធផល ០-១ (ការប្រកួតមិត្តភាពអន្ដរជាតិ)
– នៅក្នុងខែ វិច្ឆិកា ឆ្នាំ ២០១៦ ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា បានយកឈ្នះ ក្រុមជម្រើសជាតិកម្ពុជានៅក្នុងលទ្ធផល ៣-១ (ការប្រកួតនៅក្នុងពានរង្វាន់ AFF Suzuki Cup)
– នៅក្នុងខែ វិច្ឆិកា ឆ្នាំ ២០១៧ ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា បានយកឈ្នះ ក្រុមជម្រើសជាតិកម្ពុជានៅក្នុងលទ្ធផល ២-១ (ការប្រកួតមិត្តភាពអន្ដរជាតិ) ៕
ប្រភព៖ Khmerload