ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2018 បានឈានចូលមកដល់វគ្គផ្ដាច់ព្រ័ត្រហើយ ដោយនៅយប់នេះឯង ក្រុមជម្រើសជាតិ បារាំង នឹងត្រូវតទល់ក្រុមជម្រើសជាតិក្រូអាតនៅវេលាម៉ោង 10យប់នេះ។

បារាំង ប៉ះ ក្រូអាត
បារាំង ប៉ះ ក្រូអាត

បារាំងបានយកឈ្នះបែលហ្ស៊ិក 1-0 នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររកគ្រាប់បាល់បានដោយខ្សែការពារមកពីក្លឹប Barcelona កីឡាករ Samuel Umtiti ពីការតែត។ ចំណែកក្រុមក្រូអាតវាយបកយកឈ្នះអង់គ្លេស 2 ទល់នឹង 1 ដោយការបន្ថែមម៉ោង 15នាទី2ដង

ចាប់តាំងពីឆ្នាំ 1930 មកមានតែបារាំងទេ ដែលជាក្រុមឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រច្រើនជាងក្រុមណាៗទាំងអស់ក្នុងពានរង្វាន់មួយនេះ ប៉ុន្តែបានឈ្នះពាននេះតែ 2ដងប៉ុណ្នោះ ខណៈដែលក្រូអាតបានឡើងមកដល់វគ្គនេះជាលើកដំបូងក្នុងប្រវត្ដិសាស្រ្ដ។

បារាំងនឹងក្រូអាត ធ្លាប់ជួបគ្នា 5ដងតែក្រូអាតមិនដែលឈ្នះបារាំងម្ដងណាឡើយ

នៅឆ្នាំ1998 បានរាំងបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើកដំបូងនៅ World Cup ដោយឈ្នះ2ទល់នឹង1  មុនឈានទៅលើកពានលើដីខ្លួនឯង។

បារាំងឈ្នះ ក្រូអាត ក្នុងជំនួបមិត្តភាពក្នុងឆ្នាំ 1999 (3-0) និងឆ្នាំ 2000 (2-0) ។ តែពីរប្រកួតចុងក្រោយពួកគេបានត្រឹមស្មើ 2-2 នៅពាន Euro 2004 នឹងឆ្នាំ 2011 ដោយ0-0 ៕

ប្រភពពី៖ standard