ជាការពិតណាស់ មួយរយៈក្រោយក្លិបតោខៀវ Chelsea កំពុងមានដំណឹងចចាមអារ៉ាម ពាក់ព័ន្ធ នឹងការផ្ទេរយក ខ្សែប្រយុទ្ធ Raheem Sterling និង Neymar ខណៈ ជើងចាស់ Darren Bent យល់ឃើញថា Chelsea គួរជ្រើសរើសយក Sterling ។

Raheem Sterling, Darren Bent និង Neymar
Raheem Sterling, Darren Bent និង Neymar

បើយោងតាមកាសែត The Athletic ក្លិប Chelsea ចាប់អារម្មណ៍ចង់បាន Sterling ដែលមានសល់កុងត្រាត្រឹម១ឆ្នាំគត់នៅ Man City ។ ដោយឡែក កីឡាករ Neymar នៅសល់កុងត្រា៣ឆ្នាំទៀត ជាមួយ Paris Saint-Germain ហើយ Chelsea ជាបេក្ខភាពចំបងមួយ ដែលអាចផ្ទេរយកខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល នៅរដូវក្ដៅនេះ ។

បន្ថែមពីនេះ ក្រៅពី Chelsea ក្លិបមួយចំនួនទៀត ដូចជា Newcastle, Barcelona និង Real Madrid ក៏មានដំណឹងពាក់ព័ន្ធនឹង Neymar ដែរ។

ទោះជាយ៉ាងណាក៏ដោយ អតីតជម្រើសជាតិអង់គ្លេស Bent គិតថា Chelsea គួរចំណាយលុយទិញ Sterling ល្អជាងប្រថុយយក Neymar ។

ថ្លែងទៅកាន់ talkSPORT លោក Bent បាននិយាយថា៖ “ខ្ញុំរើសយក Sterling បើការលេងក្នុង Premier League ។ ព្រោះ Sterling ដឹងរួចហើយ ថានឹងត្រូវធ្វើយ៉ាងម៉េច”ឭ៕