ខ្សែប្រយុទ្ធ Neymar ត្រូវតែចាកចេញពីក្លឹប Paris Saint-Germain ដើម្បីអាចបង្ហាញទម្រង់លេងល្អបំផុតនៅក្នុងអាជីពរបស់ខ្លួនបាន នេះបើតាមការលើកឡើងរបស់អតីតតារាឆ្នើម Barcelona លោក Rivaldo។

ខ្សែប្រយុទ្ធវ័យ២៧ឆ្នាំ បានកៀកនឹងចាកចេញពី PSG កាលពីរដូវក្ដៅកន្លងទៅ ប៉ុន្ដែ រូបគេបានយល់ព្រមបន្ដស្នាក់នៅក្លឹបបារាំង ក្រោយពីការចចារផ្ទេរមិនបានសំរេច មុនពេលថ្ងៃចុងក្រោយនៃការដោះដូរ។

Rivaldo and Neymar
កីឡាករជើងចាស់ Rivaldo និង ខ្សែប្រយុទ្  Neymar

ការបង្ហាញខ្លួននៅលើទីលានរបស់ Neymar ត្រូវរងការិះគន់ និង ចំអកពីអ្នកគាំទ្ររបស់ក្លឹប PSG ទោះបីជារូបគេបានបង្ហាញទម្រង់លេងយ៉ាងល្អក្ដី ដែលរួមទាំងការប្រកួតទល់នឹងក្រុម Strasbourg ដែលរូបគេបានស៊ុតបកបញ្ចូលទីនៅចុងម៉ោង។

photo of Rivaldo
កីឡាករជើងចាស់ Rivaldo

ទោះយ៉ាងណាក្ដី លោក Rivaldo បាននិយាយថា៖ “ខ្ញុំមានការជឿជាក់ច្រើនណាស់ទៅលើ Neymar ប៉ុន្ដែខ្ញុំគិតថា គេត្រូវចាកចេញពី PSG។ ដូច្នេះហើយបានជាគេ ចង់ចាកចេញនៅក្នុងទីផ្សារដោះដូរ នៅក្នុងតំលៃណាមួយ, PSG ជាក្លឹបដ៏អស្ចារ្យមួយ ប៉ុន្ដែមិនស្ថិតនៅក្នុងកំរិតរបស់ Neymar ឡើយ។

photo of Neymar
ខ្សែប្រយុទ្ធ Neymar

“ខ្ញុំគិតថា នៅក្នុងលំដាប់ពិភពលោក គ្រប់គ្នាតែងនិយាយពី Barcelona, Real Madrid និងក្លឹបមួយចំនួនធំៗនៅអង់គ្លេស និង អាល្លឺម៉ង់។ គេគួរតែទៅចូលរួមក្លឹប ដែលមានប្រវត្តិសាស្ដ្រឈ្នះ Champions League។

“ពិតណាស់ ប្រសិនបើគេឈ្នះពាន Champions League ហើយអាចនឹងក្លាយជាម្ចាស់ពានពិភពលោក វានឹងកាន់តែងាយស្រួល ក្នុងការក្លាយជាកីឡាករល្អបំផុតនៅលើលោក។”