ជំនួបខ្លាំងប៉ះខ្លាំងរវាងក្រុមបាល់ទាត់ Liverpool និង Leicester City ត្រូវបានគេចាត់ទុកថា ជាគូពិសេសប្រចាំសប្តាហ៍ទី៨ នៃ Premier League នាចុងសប្តាហ៍នេះ ដែលនឹងធ្វើឡើងនៅទឹកដីនៃកីឡដ្ឋាន Anfield របស់ក្លឹបហង្សក្រហមនារាត្រីថ្ងៃសៅរ៍ ទី០៥ ខែតុលា ឆ្នាំ២០១៩ ដែលចាប់ផ្តើមនៅម៉ោង ២១៖០០នាទីយប់ (ម៉ោងនៅកម្ពុជា)

photo of Premier League
Liverpool vs Leicester City

ជំនួបដ៏សំខាន់ដែលមិនគួរខកខានផងនោះ នឹងមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ ម៉ាយធីវី តែមួយគត់ក្រោយទទួលបានសិទ្ធិផ្តាច់មុខក្នុងការផ្សាយបន្តផ្ទាល់ពីព្រឹត្តិការណ៍បាល់ទាត់លំដាប់ពិភពលោក Premier League (EPL) ក្នុងរដូវកាលឆ្នាំ២០១៩-២០២០ នេះ។

បន្ថែមលើនេះទៀត នៅយប់ថ្ងៃដដែលក៏មានផ្សាយបន្តផ្ទាល់រវាងក្រុម Real Madrid ប៉ះក្រុមភ្ញៀវ Granada នាម៉ោង ២១៖០០នាទីយប់ដូចគ្នាក្នុងក្របខណ្ឌលីគកំពូលអេស្ប៉ាញ La Liga សប្តាហ៍ទី៨ ជើងទី១ នៅលើកញ្ចក់ ទូរទស្សន៍ ស៊ីអិនស៊ី តែ ១គត់។

ក្រុមហ៊ុន CBS ដែលរួមមានទូរទស្សន៍ CTN, MyTV និង CNC ផងនោះ បានទទួលសិទ្ធិផ្តាច់មុខក្នុងការ ផ្សាយបន្តផ្ទាល់ (Live) ព្រឹត្តិការណ៍បាល់ទាត់លំដាប់ពិភពលោកទាំង២ ដែលទរួមមាន Premier League និង La Liga នៃរដូវកាលថ្មីឆ្នាំ២០១៩-២០២០ នេះតែមួយគត់៕