ជំនួបខ្លាំងប៉ះខ្លាំង Barcelona ប៉ះក្រុម Real Madrid លទ្ធផលស្មើគ្នា ០-០
ជំនួបខ្លាំងប៉ះខ្លាំងក្រុមយក្ស FC Barcelona ប៉ះក្រុមអធិរាជស Real Madrid បានបញ្ចប់ទៅ ដោយលទ្ធផលស្មើគ្នា ០-០ ដែលជាលើកដំបូងក្នុងរយៈពេល ១៧ឆ្នាំ គិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០០២ មក។

ទន្ទឹមគ្នានោះដែរ លោក Zinedine Zidane បានក្លាយជាចាត់ការទូទៅ Real Madrid តែមួយគត់ ដែលដឹកនាំ ក្រុមនេះ លេងមិនចាញ់ ៥ប្រកួតជាប់គ្នានៅទឹកដី Camp Nou នៃក្លឹបអ្នកមានបុណ្យ FC Barcelona ដែលនៅស្ថិតនៅតំបន់ Catalan នៃប្រទេសអេស្ប៉ាញ គ្រាដែលខ្សែការពារ Sergio Ramos ជាកីឡាករទី១ ដែលចូលលេងក្នុងជំនួប El Clasico បានចំនួន ៤៣ដងច្រើនជាងគេ។

មួយវិញទៀត ក្រុមជើងឯកអឺរ៉ុប ១៣សម័យកាលច្រើនជាងគេ Real Madrid នៅតែមិនអាចរកជ័យជម្នះ បានទៅលើ FC Barcelona ក្នុងជំនួប ៧ប្រកួតចុងក្រោយនៅ La Liga ដោយបានត្រឹមតែស្មើ ៣ដង និងចាញ់ ៤ដង ក្នុងជំនួប El Clasico គិតចាប់តាំងពីខែធ្នូ ឆ្នាំ២០១១ មកផងដែរ។

ការប្រកួតបញ្ចប់សប្តាហ៍ទី១០ នៃ La Liga រដូវកាលឆ្នាំ២០១៩-២០២០ បានធ្វើឲ្យក្រមទាំងពីរបន្តបណ្តេញគ្នា តំណែងកំពូលតារាងដដែល ដោយមាន ៣៦ពិន្ទុស្មើគ្នា គិតត្រឹមសប្តាហ៍ទី១៧ ជើងទី១ ដែលក្រុមរបស់លោក Ernesto Valverde បន្តឈរនៅកំពូលតារាងបណ្តោះអាសន្ន ដោយសារឈ្នះគ្រាប់ស៊ុត៕