ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានយកឈ្នះជម្រើសជាតិឡាវ ដោយលទ្ធផល 3ទល់នឹង1 ក្នុងជំនួបប្រចាំពូល A ព្រឹត្តិការណ៍ AFF Suzuki Cup 2018 នាពហុកីឡដ្ឋានជាតិរាជធានីភ្នំពេញ កាលពីយប់មិញ។

ឈ្នះឡាវយប់មិញ Honda មិនសបន្បាយចិត្តទេ តែសប្បាយចិត្តដោយសារក្រុមរីចចម្រើន
ឈ្នះឡាវយប់មិញ Honda មិនសបន្បាយចិត្តទេ តែសប្បាយចិត្តដោយសារក្រុមរីចចម្រើន

​ក្រោយ​ប្រកួត​ចប់ការប្រកួត អតីតកីឡាករជម្រើសជាតិជប៉ុនរូបនេះ បាននិយាយថា៖ «ខ្ញុំអត់ពិបាកចិត្តជាមួយលទ្ធផលទេ យើងអាចឈ្នះការប្រកួតបាន គ្រាន់តែយើងរង់ចាំ ហើយខ្ញុំក៏អត់ចង់សប្បាយចិត្ត ដោយពឹងផ្អែកលើជ័យជម្នះដែរ អ្វីដែលខ្ញុំសប្បាយចិត្ត សំខាន់គឺក្រុមទាំងមូលមានការអភិវឌ្ឍន៍ និងរីកចម្រើន ។ ខ្ញុំបានប្រាប់ពួកគាត់ថា នេះគឺជាជំហានចាប់ផ្ដើមរបស់ពួកយើង ។ ពួកយើង គឺមានជំនាញច្រើនជាងសមត្ថភាព ហេតុនេះយើងត្រូវត្រៀមខ្លួនឱ្យបានកាន់តែល្អបន្ថែមទៀត»។

​អ្នក​ចាត់​ការ​កម្ពុជា​ថ្មី​រូប​នេះ​បាន​ចូល​ខ្លួន​ដឹក​នាំ​កម្ពុជា​ចំនួន​ 6​ប្រកួត​​​ហើយ​ ក្នុង​នោះ​រូប​​លោក​បាន​មក​បង្វឹក​​កីឡាករ​ផ្ទាល់​ចំនួន ​2លើក​​គឺ​កាល​ប៉ះ​ម៉ាឡេស៊ី​ក្នុង​ជំនួប​មិត្ត​ភាព​ដែល​ចាញ់ 3-1 និង​យក​ឈ្នះ​ឡាវ 3-1 ​ហើយ​ក៏​បាន​មក​ដឹក​នាំ​កម្ពុជា​ផ្ទាល់​ចំនួន​ ៣3លើក​ផង​ដែរ​កាល​ចាញ់​មីយ៉ាន់មា​4-1​។ សរុប​6​ប្រកួត​ដែល​លោក​ Honda និង​លោក Felix ដឹក​នាំ​កម្ពុជា​គឺ​ឈ្នះ ​១1ស្មើ​1 និង​ចាញ់​4៕