photo of world cup 2018
world cup 2018

ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក Fifa World Cup នៅក្នុងប្រទេសរុស្សីមិនទាន់បានចាប់ផ្ដើមស្រួលបួលផងសំបុត្រចូលរួមការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកមួយនេះលក់អស់តាំងពីមួយខែមុនការប្រកួតមកដល់ទៅទៀត។

តម្លៃសំបុត្រចូលរួមការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក Fifa World Cup ត្រូវបានបែកចែកជា 4 តំបន់ផ្សេងៗហើយតាមតំបន់នីមួយៗគឺមានតម្លៃខុសគ្នា។ តោះទៅដឹងតម្លៃនៃសំបុត្រចូលរួមទស្សនាបាល់ទាត់ពិភពលោក Fifa World Cup នៅក្នុងប្រទេសរុស្សីទាំងអស់គ្នា។

នៅក្នុងថ្ងៃបើកឆាកការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក Fifa World Cup សំបុត្រក្នុងការចូលរួមទស្សនាផ្ទាល់គឺមានតម្លៃដូចជា៖
CAT1: មានតម្លៃ 33000 RUB ស្មើនឹង 530ដុល្លា
CAT2: មានតម្លៃ 23400 RUB ស្មើនឹង 400ដុល្លា
CAT3: មានតម្លៃ 13200 RUB ស្មើនឹង 220ដុល្លា
CAT4: មានតម្លៃ 3200 RUB ស្មើនឹង 55ដុល្លា

នៅក្នុងការប្រកួតចាប់ពីប្រកួតទី 2 ដល់ទៅ 48 មានតម្លៃដូចតទៅ៖
CAT1: មានតម្លៃ 12600 RUB ស្មើនឹង 210ដុល្លា
CAT2: មានតម្លៃ 9900 RUB ស្មើនឹង 165ដុល្លា
CAT3: មានតម្លៃ 6300 RUB ស្មើនឹង 105ដុល្លា
CAT4: មានតម្លៃ 1280 RUB ស្មើនឹង 25ដុល្លា

នៅក្នុងការប្រកួតវគ្គ 16 ក្រុមចុងក្រោយមានតម្លៃដូចតទៅ៖
CAT1: មានតម្លៃ 14700 RUB ស្មើនឹង 240ដុល្លា
CAT2: មានតម្លៃ 11100 RUB ស្មើនឹង 180ដុល្លា
CAT3: មានតម្លៃ 6900 RUB ស្មើនឹង 115ដុល្លា
CAT4: មានតម្លៃ 2240 RUB ស្មើនឹង 40ដុល្លា

នៅក្នុងការប្រកួតវគ្គ 8 ក្រុមចុងក្រោយមានតម្លៃដូចតទៅ៖
CAT1: មានតម្លៃ 21900 RUB ស្មើនឹង 355ដុល្លា
CAT2: មានតម្លៃ 15300 RUB ស្មើនឹង 250ដុល្លា
CAT3: មានតម្លៃ 10500 RUB ស្មើនឹង 170ដុល្លា
CAT4: មានតម្លៃ 3800 RUB ស្មើនឹង 65ដុល្លា

នៅក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ 4 ក្រុមចុងក្រោយមានតម្លៃដូចតទៅ៖
CAT1: មានតម្លៃ 45000 RUB ស្មើនឹង 725ដុល្លា
CAT2: មានតម្លៃ 28800 RUB ស្មើនឹង 465ដុល្លា
CAT3: មានតម្លៃ 17100 RUB ស្មើនឹង 280ដុល្លា
CAT4: មានតម្លៃ 4480 RUB ស្មើនឹង 80ដុល្លា

នៅក្នុងការប្រកួតដណ្ដើមយកដំណែងលេខ 3 និងលេខ 4 មានតម្លៃដូចតទៅ៖
CAT1: មានតម្លៃ 21900 RUB ស្មើនឹង 355ដុល្លា
CAT2: មានតម្លៃ 15300 RUB ស្មើនឹង 250ដុល្លា
CAT3: មានតម្លៃ 10500 RUB ស្មើនឹង 170ដុល្លា
CAT4: មានតម្លៃ 3800 RUB ស្មើនឹង 65ដុល្លា

នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រដណ្ដើមយកពាន Fifa World Cup មានតម្លៃដូចតទៅ៖
CAT1: មានតម្លៃ 66000 RUB ស្មើនឹង 1065ល្លា
CAT2: មានតម្លៃ 42600 RUB ស្មើនឹង 690ដុល្លា
CAT3: មានតម្លៃ 27300 RUB ស្មើនឹង 445ដុល្លា
CAT4: មានតម្លៃ 7040 RUB ស្មើនឹង 120ដុល្លា

photo of world cup 2018
world cup 2018 tickets