photo of លីគកំពូលកម្ពុជា
ណាហ្គាវើល ១០ – ១ វេស្ទើនភ្នំពេញ

ក្នុងជំនួបសប្តាហ៍ទី១០ នៃក្របខណ្ឌកំពូលកម្ពុជា រដូវកាល ២០១៨ កាលពីម្សិលមិញនេះ ថ្ងៃទី១៧ ខែមិថុនា ក្រុមបាល់ទាត់ ណាហ្គាវើល បានយកឈ្នះ វេស្ទើនភ្នំពេញ ដោយលទ្ធផលលើសលប់ ១០ទល់១ នាពហុកីឡដ្ឋានជាតិ។

គ្រាប់បាល់យ៉ាងច្រើនរបស់ ណាហ្គាវើល រកបានត្រឹមតែកីឡាករ ២រូប ប៉ុណ្ណោះ រួមមានកិឡាករ Mattchew Osa ៤គ្រាប់ម្នាក់ឯង នៅនាទី ៣១’, ៣៥’, ៤១’,​ ៦២ ស្របពេលដែលកីឡាករ Bisan George រកបាន ៥គ្រាប់ នៅនាទី ១៧’,​ ៤៤’, ៤៨’, ៨៣’, ៨៩ នឹងមួយគ្រាប់ទៀតគឺជាការទាត់បញ្ចូលទីខ្លួនឯងពីកីឡាករ នុត ពិទូ នៅនាទី៣០ ខណ:ដែលគ្រាប់បាល់របស់ វេស្ទើនភ្នំពេញ រកបានដោយកីឡាករ សឿន បញ្ញា នៅនាទី ៦៥ ។

ជ័យជម្នះនេះ បានធ្វើឲ្យ ណាហ្គាវើល ទទួលបាន ៣ពិន្ទុបន្ថែម ឡើងមកឈរកំពូលតារាងវិញ បន្ទាប់ពី បឹងកេត បានត្រឹមស្មើជាមួយ វិសាខា ដោយលទ្ធផល ១ទល់១ នឹងមានពិន្ទុស្មើគ្នា៕