ញាក់សាច់! Bayern Munich លត់ក្រុមក្នុងស្រុក FC Rottach-Egern ២៣-០
09 Aug 2019 - 15:47:41 SHARE

ម្ចាស់ជើងឯកលីគកំពូលអាល្លឺម៉ង់ Bayern Munich បានយកឈ្នះភ្លូកទឹកភ្លូដីលើក្រុម FC Rottach-Egern ដោយលទ្ធផល ២៣-០ នាការប្រកួតមិត្តភាពកំដៅសាច់ដុំមុនបើករដូវកាលថ្មី។
ក្រុមជើងខ្លាំង Bayern Munich បានប្រើប្រាស់ទីលានហ្វឹកហាត់ Tegernsee របស់ពួកគេដើម្បីសា្វគមន៍ FC Rottach-Egern ដែលជាក្លិបតូចមួយនៅអាល្លឺម៉ង់នារាត្រីថ្ងៃទី៨ ខែសីហា។

ក្រោមក្រសែភ្នែកទស្សនិជនចំនួន២៥០០នាក់ Bayern បានបញ្ចប់ទី FC Rottach មិនឲ្យតដៃរួចរហូតដល់ទៅ២៣គ្រាប់។ បើទោះជាការប្រកួតមិត្តភាព ហើយប៉ះក្រុមខ្សោយក៏ដោយ ប៉ុន្តែក្រុមដែលដឹកនាំដោយអ្នកចាត់ការ Niko Kovac បានដាក់កីឡាករល្អៗច្រើន ដែលក្នុងនោះក៏ឃើញមានសមាជិកថ្មី ខ្សែការពារ Lucas Hernández ផងដែរ។

ក្នុងចំណោមគ្រាប់បាល់ទាំង២៣នេះ មានកីឡាកររហូត១១នាក់ដែលអាចស៊ុតបញ្ចូលទី។ ក្នុងនោះអ្នករកគ្រាប់ចាប់ពីពីរគ្រាប់ មានដូចជាខ្សែប្រយុទ្ធ Renato Sanches និង Kwasi Okyere Wriedt ហើយ Robert Lewandowski, Thomas Mueller និង Leon Goretzka ស៊ុតបាន៣គ្រាប់ម្នាក់ និង Corentin Tolisso ស៊ុតចូល៤គ្រាប់លើសគេ។
https://www.youtube.com/watch?v=dueRv6paRQc&feature=youtu.be
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព