AFC U16 Women Championship 2019
AFC U16 Women Championship 2019

ការប្រកួតពានរង្វាន់ជើងឯកនារីអាស៊ីវ័យក្រោម១៦ឆ្នាំឬ AFC U16 Women Championship 2019 ក្រុមជម្រើសជាតិវ័យក្រោម១៦ឆ្នាំចិនបានសំពងក្រុមជម្រើសជាតិនារីកោះហ្គាមដល់ទៅលទ្ធផល២០ទល់០ក្នុងវគ្គជម្រុះពូលA កាលពីម្សិលមិញ។

ពានរង្វាន់នេះមិនមានកម្ពុជាចូលរួមនោះទេ ធ្វើឡើងចាប់ពីថ្ងៃទី១៥ដល់២៨កញ្ញាឆ្នាំ២០១៨  ហើយឆ្នាំនេះជាលើកទី៨ហើយសម្រាប់ការរៀបចំពានរង្វាន់មួយនេះ។ ពានរង្វាន់នេះរៀបចំដោយសហព័ន្ធបាល់ទាត់អាស៊ីហើយក្រុមកូរ៉េខាងជើងជាក្រុមការពារដំណែងជើងឯក។