Neymar កំពុង​តែ​រីករាយ​​វិស្សមកាល​រដូវ​ក្ដៅ​​លើ​កោះ Ibiza ជាមួយ​មិត្តភ័ក្ដ កូន​ប្រុស Davi Lucca និង​អតីត​មិត្តស្រី Carol Dantas។

Neymar កំពុង​តែ​រីករាយ​​វិស្សមកាល​
Neymar កំពុង​តែ​រីករាយ​​វិស្សមកាល​

កីឡាករ​វ័យ​២៩​ឆ្នាំ​របស់​ក្លឹប Paris Saint-Germain បាន​ដោះអាវ​បង្ហាញ​សាក់ និង​ជាមួយ​នឹង​រូបរាង​ប្រែប្រួល​ជាង​មុន​​ឡើង​គីឡូ​ដុះ​ក្បាល​ពោះ លើ​នាវា​កម្សាន្ត។ Neymar បាន​បង្ហាញ​ទឹក​មុខ​រីករាយ​មែនទែន ហើយ​គេ​ក៏​ឃើញ​អតីត​មិត្តស្រី​និង​ជា​ម្ដាយ​កូន​របស់​គេ Carol ក្នុង​ដំណើរ​កម្សាន្ត​នេះ​ដែរ។

Neymar បាន​ចំណាយ​ពេល​លំហែ​អារម្មណ៍ បន្ទាប់​ពី​​បញ្ចប់​ភារកិច្ច​​យ៉ាង​លំបាក​ជាមួយ PSG និង​ជម្រើស​ជាតិ​ប្រេស៊ីល។ អវត្តមាន​របស់ Neymar បាន​ធ្វើ​ឲ្យ PSG ចាញ់ Lille ១-០ ពាន​រង្វាន់​បើក​​រដូវ​កាល Trophee des Champions៕