អតីតខ្សែការពារក្លិប Manchester United លោក Patrice Evra បានចុចឈ្មោះ Jorginho ជា កីឡាករដែលស័ក្តិសមបំផុតក្នុងការឈ្នះពានរង្វាន់ Ballon d’Or ឆ្នាំនេះ និង បានចោទសំណួរថា តើ Lionel Messi បានឈ្នះអ្វីខ្លះកាលពីរដូវកាលមុនទើបចង់ឈ្នះពានមួយនេះ។

Patrice Evra
Patrice Evra

ជាការពិតណាស់ កាលពីរដូវកាលមុន ជា ឆ្នាំដ៏ជោគជ័យបំផុតក្នុងអាជីពរបស់​ Jorginho បន្ទាប់ពីរូបគេបានរួមចំណែកជួយ Chelsea ឈ្នះពានរង្វាន់ Champions League, UEFA Super Cup និង ពានរង្វាន់ EURO ២០២០ ជាមួយក្រុមជម្រើសជាតិអ៊ីតាលី ខណៈ Messi វិញ ឈ្នះបានពាន Copa Del Rey ជាមួយ Barcelona និង Copa America ២០២០ ជាមួយអាហ្សង់ទីន។

លោក Evra បាននិយាយថា៖ ៉ពានរង្វាន់ Ballon d’Or គឺ Jorginho ឬ N’Golo Kante ស័ក្ក្កិសមនឹងឈ្នះណាស់។ ខ្ញុំមិនយល់ថា ហេតុអ្វីបានជាមនុស្សមួយចំនួននិយាយថា ពួកគេគ្រាន់តែជាខ្សែបម្រើ។ គេបានឈ្នះអ្វីៗគ្រប់បែបយ៉ាង។ ខ្ញុំពិតជាហត់នឿយណាស់ក្នុងការឲ្យ Messi ជាអ្នកឈ្នះ។ តើរដូវកាលមុនគាត់បានឈ្នះអ្វីខ្លះ? គាត់បានឈ្នះ Copa America ចុះជាមួយ Barcelona វិញ តើគាត់បានឈ្នះអ្វី? ៉