ខ្សែការពារក្លិប Real Madrid កីឡាករ Raphael Varane ត្រូវបានគេរាយការណ៍ថា ចង់ផ្លាស់ទៅកាន់ Manchester United ពីព្រោះរូបគេទទួលបានការប្រកួតប្រជែងថ្មី។

Raphael Varane
Raphael Varane

ជាការពិតណាស់ ក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer គឺ លោកកំពុងមានបំណងដើម្បីចុះហត្ថលេខាយកខ្សែការពារកណ្តាលថ្មីម្នាក់ដើម្បីចាប់ដៃគូជាមួយ Harry Maguire ហើយ គោលដៅដែលលោកចង់បានបំផុតនោះ គឺ Varane ដែលកុងត្រារបស់គេនៅ Real Madrid នឹងអស់សុពលភាពនៅបំណាច់រដូវកាលក្រោយ ហើយ រូបគេទំនងជានឹងមិនបន្តកិច្ចសន្យាថ្មីឡើយ។

បើយោងទៅតាមរបាយការណ៍ពីប្រទេសអេស្ប៉ាញបានទម្លាយឲ្យដឹងថា ក្នុងកំលុង យុទ្ធការនៃការប្រកួតពានរង្វាន់ EURO គឺ Varane ទទួលបានសំណើពី Man Utd, Chelsea និង Paris Saint Germain ប៉ុន្តែក្លិបដែរគេចង់ទៅលេងឲ្យបំផុតនោះ គឺ Man Utd ហើយ រូបគេចង់បានប្រាក់ឈ្នូលចំនួន៤០មុឺនផោនក្នុងមួយសប្តាហ៍ (ប្រមាណ៥៥មុឺនដុល្លារ)៕