Denmark Vs Australia
ដាណឺម៉ាក ១ – ១ អូស្រ្តាលី

ក្រុមបាល់ទាត់ដាណឺម៉ាក​ បន្តរកបាន១ពិន្ទុបន្ថែម​ បន្ទាប់ពីមិនអាចរកជ័យជម្នះលើក្រុមបាល់ទាត់អូស្រ្តាលី ដោយធ្វើបានត្រឹមស្មើ (១-១) ប៉ុណ្ណោះ។ ដាណឺម៉ាក​ បានបើកការនាំមុខ១គ្រាប់មុនតាំងពីនាទីទី៦ តែត្រូវបានក្រុមពីទ្វីបអាស៊ី​ អូស្រ្តាលី​ តាមស្មើវិញនៅនាទីទី៣៣​ ដោយបាល់ប៉េណាល់ទី (ពិន័យ១១ម៉ែត្រ) របស់កីឡាករ Mile Jedinak។
ការរកបាន ១ពិន្ទុបានធ្វើឲ្យដាណឺម៉ាក​ រកបាន ៤ពិន្ទុឡើងទៅឈរនៅកំពូលតារាងនៃពូល​ C ជាបណ្តោះអាសន្ន​។

សូមបញ្ជាក់ថា ក្រុមជម្រើសជាតិអូស្រ្តាលី ត្រូវបានបំបាក់១-២ ដោយក្រុមបារាំង នៅការប្រកួតបើកឆាករបស់ពួកគេ ប៉ុន្តែគ្រូបង្វឹក Bert van Marwijk បាននិយាយយ៉ាងទទួចថា ក្រុមរបស់លោកនៅមានឱកាសឈ្នះនៅឡើយ ខណៈដែលក្រុមដាណឺម៉ាក បានយកឈ្នះក្រុមប៉េរូ១-០នៅការប្រកួតបើកឆាករបស់ពួកគេ៕

Denmark Vs Australia
ដាណឺម៉ាក ១ – ១ អូស្រ្តាលី